ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្លាយជា​វាល​រហោ​ដ្ឋា​ន​ទៅ​ហើយ បើ​រក​មិនឃើញ ចាត់ទុកជា​អ្នក​ចូល​ដៃ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​ស្រល់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ឈូស​ឆាយ ក្នុង​គោលបំណង​

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​ស្រល់ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ឈូស​ឆាយ ក្នុង​គោលបំណង​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្នុង​ករណី​មាន​សកម្មភាព​កា​.​ប់​ឆ្ការ ឈូស​ឆាយ​ព្រៃ​ជា​ច្រើន​ហិ​កតា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​នៅ​ទីតាំង​បទល្មើស​ជាក់ស្តែង ហើយ​ក៏​ប្រទះ​ឃើញ​ផ្ទៃដី​ប្រមាណ​៥០​ហិ​កតា ត្រូវ​បាន​គេ​ឈូស​ឆាយ​ព្រៃ​ចាស់ និង​ថ្មី រួច​ថែម​ទាំង​ប្រមូល​ដុត​បំបាត់ដាន ប៉ុន្តែ​គ្មាន​មនុស្ស​ណា​ម្នាក់ ឬ​គ្រឿងចក្រ​ណា ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​កន្លែង​នោះ​ឡើយ​។

សមត្ថកិច្ច​បាន​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​កា​.​ប់រាន ឈូស​ឆាយដី​ព្រៃឈើ និង​ហ៊ុម​ព័ទ្ធ​កាន់កា​.​ប់​ធ្វើ​ជា​កម្មសិទ្ធិ ដែល​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុងភូមិ​ពូ​ឡះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ក្រោយ​ពី​ក្រុមការងារ​បាន​យក​ចំណុច​និយាម​កា ហើយ​ផ្ទៀងផ្ទាត់​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ទីតាំង​ដែល​បានកា​.​ប់រាន ឈូស​ឆាយដី​ព្រៃឈើ និង​ហ៊ុម​ព័ទ្ធ​កាន់កា​.​ប់​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ហួរ​លីង និង​មាន​ទំហំ​ផ្ទៃដី​ដែល​បាន​ឈូស​ឆាយ សរុប​ចំនួន​៥៦​ហិ​កតា​១០​អា​។

អាជ្ញាធរ​ស្រុក​អូរ​រាំង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ ថា រដ្ឋបាល​ស្រុក​កំពុង​សហការ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​បុគ្គល​ដែល​ហ៊ាន​ប្រព្រឹត្ត​សកម្មភាព​ឈូស​ឆាយ​ព្រៃ ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​។ អាជ្ញាធរ​បាន​បន្ត​ថា ករណី​នេះ បាន​កើតឡើង​ក្នុង​ដែនដី ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់ ដែល​មាន​ទំហំ​ជា​ច្រើន​ពាន់​ហិ​កតា ហើយ​ទីតាំង​ដី​ខ្លះ​នៅ​មាន​សេសសល់​ព្រៃឈើ ខណៈ​កម្លាំង​យាម​កា ក្រុមហ៊ុន​មិន​គ្រប់គ្រាន់ ដូច្នេះ​មាន​ជន​ឱកាសនិយម​ខ្លះ បន្លំ​កា​.​ប់​រុករាន​ព្រៃ​យក​ដី​ទាំងនោះ ធ្វើ​ជា​កម្មសិទ្ធិ​ទាំង​បំពាន​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ