ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ និង​សប្បុរសជន​នានា​ចូលរួម​កសាង​សមិទ្ធិ​ផល​ក្នុង​វត្ត​តាម​សទ្ធា​ជ្រះថ្លា

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖​ ព្រះ​ចៅ​គ្រូ​ចៅអធិការ​វត្ត​«​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់​» ស្ថិត​នៅ​ភូមិ​សោ​ប​លើ ឃុំ​សោ​ប​

ខេត្តក្រចេះ ៖​ ព្រះ​ចៅ​គ្រូ​ចៅអធិការ​វត្ត​«​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់​» ស្ថិត​នៅ​ភូមិ​សោ​ប​លើ ឃុំ​សោ​ប​លើ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ជូនដំណឹង​ និង​អញ្ជើញ​ពុទ្ធបរិស័ទ​ ព្រមទាំង​សប្បុរសជន​នានា រួម​ទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បុណ្យពុទ្ធាភិសេក​ព្រះ​បដិមា​ព្រះសម្មាសម្ពុទ្ធ​១០៩​អង្គ កាន់​អង្គ​ឆ្លង​ដើម​ពោធិ៍​ទាំង​៩​និង​សមិទ្ធិ​ផល​ផ្សេង​ៗ​ក្នុង​វត្ត ដែល​និង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៧ .២៨ .២៩ ខែមីនា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

ទន្ទឹម​និង​ការ​ជូនដំណឹង​ខាងលើនេះដែរ ​ព្រះ​អង្គ​ក៏​បាន​អំពាវនាវ​ដល់​ពុទ្ធ​បរិ​ស័​រ និង​សប្បុរសជន​ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិ​សេសស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន និង​សម្ដេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន ក៏​ដូច​ជា​លោកស្រី​ទ្រី ដា​ណា ជួយ​កសាង​សមិទ្ធិ​ផល​ក្នុង​វត្ត​ដាច់​ស្រយាល​មួយ​នេះ​តាម​សទ្ធា​ជ្រះថ្លា​ផង​ចុះ​។

ព្រះ​គ្រូ​សច្ចៈ​ក​ល្យា​ណា សេន ន​រ៉ា ចៅអធិការ​វត្ត​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់ បាន​មាន​សង្ឃ​ដិ​កា​ថា ព្រះ​អង្គ​រួម​ជាមួយ​គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​មូលមតិ​គ្នា​ធ្វើបុណ្យ ដើម្បី​តម្កល់​ទុកជា​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ក្នុង​ទី​វត្ត​អារាម សម្រាប់​ជាទី​សក្ការៈ​របស់​ពុទ្ធបរិស័ទ​ទូទៅ​គោរព​បូជា​គ្រប់​ៗ​ជំនាន់​តរៀង​ទៅ​។ ចំណែក​បុណ្យ​នេះ​ឈ្មោះ​ថាបុ​ណ្យ​ពុទ្ធា​ភិ​សេក​ព្រះ​បដិមា​ព្រះ​សម្មា សម្ពុទ្ធ​១០៩​អង្គ ដែល​មាននៅ​ក្នុង​ព្រះ​ត្រ័យ​បិដក ហើយ​មាន​ទាំង​បុណ្យ​ឆ្លងផ្លូវ​បេតុង និង​បុណ្យ​កាន់​អង្គ​ឆ្លង​ដើម​ពោធិ៍​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ទាំង​៥​និង​ព្រះ​អនន្ត​ទាំង​២ និង​ព្រះ​អគ្គ​សាវក​ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​ផង​ដែរ​។

ព្រះ​គ្រូ​សច្ចៈ​ក​ល្យា​ណា សេន ន​រ៉ា ចៅអធិការ​វត្ត​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់ បាន​មាន​សង្ឃ​ដិ​កា​ថា នៅ​ក្នុង​កម្មវិធី​បុណ្យ​មានការ​និមន្ត​ព្រះសង្ឃ​ចំនួន​១០៩​អង្គ​បិណ្ឌ​បាត្រ ចំណែក​នៅ​ពេល​រាត្រី​នៃ​កម្មវិធី​បុណ្យ​នេះ ក៏​មាន​ក្រុម​សិល្ប​ល្ខោនបាសាក់​នាយ​ក្រិន សម្ដែង​ជូន​ទស្សនា ដោយឡែក​តារាក​ម្លែ​ង​នាយ​កុយ និង​តារាចម្រៀង​លោក​ឧកញ៉ា​ព្រាប​ សុវត្ថិ​ ក៏​អញ្ជើញ​ចូលរួម​ផង​ដែរ​ ។ ​ព្រះ​អង្គ​ក៏​បាន​ជូនដំណឹង​និង​អញ្ជើញ​ពុទ្ធបរិស័ទ​ និង​សប្បុរសជន​នានា​ទូ​ទាំង​ប្រទេស រួម​ទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ អញ្ជើញ​ចូលរួម​នៅ​ក្នុង​កម្មវិធី​បុណ្យ​នេះ​កុំបី​ខាន ។

ចៅអធិការ​អង្គ​នោះ​បាន​មាន​សង្ឃ​ដិ​ការ​បន្ថែម​ទៀត​ថា វត្ត​ពន្លឺ​ពេជ្រ​គី​រី​រាម​ភ្នំ​ក្រឡាញ់ កសាង​ឡើង​ជាង​២០​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​លើ​ភ្នំ ក្នុង​តំបន់​ដាច់​​ស្រ​យា​ល​មួយ​ឆ្ងាយ​ពី​ទីប្រជុំជន និង​ភូមិឋាន​អ្នកស្រុក ជា​អា​រ៉ា​ម​ដ៏​ក្ស​ត់​បំផុត​នៅ​ខេត្តក្រចេះ​នេះ ។​ រហូត​មក​ទល់​និង​ពេល​ប​ច្ចប្ប​ន្ន​នេះ​ ពុំ​ទាន់​មាន​ព្រះ​វិហារ សាលាឆាន់ សាលា​ធម្មសភា​ឡើយ គឺ​មាន​តែ​កុដិ​ឈើ​តូច​ៗ​ដែល​កសាង​អំពី​ឈើ សម្រាប់​ព្រះសង្ឃ​គង់នៅ​តែ​ប៉ុណ្ណោះ ហើយ​សព្វថ្ងៃ​ព្រះ​អង្គ​មាន​បំណង​កសាង​សមិទ្ធិ​ផល​ជា​ច្រើន​ខាងលើ​ដែរ ប៉ុន្តែ​មានការ​ខ្វះខាត​ថវិកា​ជា​ខ្លាំង​។

ជា​ចុង​ក្រោយ ​ព្រះ​អង្គ​ក៏​បាន​អំពាវនាវ​ដល់​ពុទ្ធ​បរិ​ស័​រ និង​សប្បុរសជន​ទូ​ទាំង​ប្រទេស ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិ​សេសស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន និង​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន ក៏​ដូច​ជា​លោកស្រី​ទ្រី ដា​ណា ជួយ​កសាង​សមិទ្ធិ​ផល​ក្នុង​វត្ត​ដាច់​​ស្រ​យ៉ា​ល​មួយ​នេះ​ទៅ​តាម​សទ្ធា​ជ្រះថ្លា​ផង​ចុះ ដើម្បី​ឲ្យ​វត្តមាន​ព្រះ​វិហារ មាន​កុដិ មាន​សាលាឆាន់ និង​សំណង់​ផ្សេង​ៗ​ទៀត​សម្រាប់​ព្រះសង្ឃ​គង់នៅ​ជា​ស្រែបុណ្យ​របស់​ពុទ្ធបរិស័ទ​ទូទៅ​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ លោកយាយ​ឈ្មោះ ស្រៀ​ន ដែល​ជា​អ្នក​ស្នង​រូប​លោកតា​ភ្នែក​ទិព្វ បានឱ្យ​ដឹង​ថា វត្ត​ពន្លឺ​ពេជ្រ​គី​រី​រ៉ា​ម ហៅ​វត្ត​ភ្នំ​ក្រឡាញ់ នេះ​ត្រូវ​បាន​លោកយាយ​កសាង​ឡើង​ដោយ​ផ្ទាល់​នៅ​កំឡុង​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដោយសារ​តែ​នៅ​លើ​ភ្នំ​ក្រឡាញ់​នេះ​មាន​ឫ​ទ្ធី​បារមី​ខ្លាំងពូកែ ហើយ​កន្លង​មក​តែង​បាន​យារ​យី អ្នកស្រុក​រហូត​មាន​អ្នក​ស្លា.ប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​នោះ ទើប​លោកយាយ​ផ្ដើម​ការ​កសាង​ទី​អា​រ៉ា​ម ព្រះពុទ្ធ​សាសនា​នៅ​ទីនោះ​ដើម្បី​ចម្លងគ្រោះ​ដល់​អ្នកស្រុក​តំបន់​នោះ​។

លោកយាយ​បាន​កសាង​ដងទង់ និង​កុដិ​ឈើ​ជាដើម ប៉ុន្តែ​ខណៈនោះ​ពុំ​មាន​ព្រះសង្ឃ​គង់នៅ​ឡើយ លុះត្រាតែ​មាន​ពិធីបុណ្យ​ទាន​ផ្សេង​ៗ ទើប​និមន្ត​ព្រះសង្ឃ​ពី​បណ្ដា​វត្ត​នានា​ទៅ​ធ្វើ​កិច្ច​នៅ​ទីនោះ​យូរ​ម្ដង​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​ការ​កសាង​វត្ត​នៅ​លើ​ភ្នំ​នេះ រួច​កាលណា​មក​ឃើញ​ថា​អ្នកស្រុក​ក៏​លែង​មាន​អ្នក​ស្លា.ប់​ទៀត​ដែរ​។

បើ​តាម​លោកយាយ ស្រៀ​ន បាន​រៀបរាប​ថា លុះ​មក​ដល់​ឆ្នាំ​២០១៧ ទើប​មាន​ព្រះសង្ឃ​ទៅ​គង់នៅ ប៉ុន្តែ​នៅ​មិន​បាន​ជាប់លាប់​នោះ​ឡើយ ដោយ​គង់​បាន​ត្រឹមតែ​មួយ​រយៈពេល​ប៉ុណ្ណោះ ក៏​និមន្ត​ចាកចេញ​ទៅ​វិញ​ព្រោះតែ​ទីនោះ​ក្រ​ក្ស​ត់​ខ្លាំង​ពេក​។ បន្ទាប់​មក​ទៀត​នៅ​ចុងឆ្នាំ​២០២០​កន្លង​មក ទើប​មាន​ព្រះសង្ឃ​មក​គង់នៅ​ចំនួន ៣​អង្គ ក្នុង​នោះ​មាន​ព្រះ​ភិក្ខុ ១​អង្គ ព្រះ​នាម​សច្ចៈ​ក​ល្យា​ណា សេន ន​រ៉ា ដែល​ជា​អតីត​ជា​ព្រះ​គ្រូសូត្រ នៅ​វត្ត​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ បាន​ទៅ​គង់នៅ​ធ្វើ​ជា​គ្រូ​ចៅអធិការ​វត្ត​ភ្នំ​ក្រឡាញ់​នេះ និង​មាន​គណៈកម្មការ​អាចារ្យ​ចំនួន ៣​នាក់​។

លោកយាយ​បាន​បន្ថែម​ថា ព្រះ​គ្រូ​ចៅអធិការ​អង្គ​នេះ ជា​ព្រះសង្ឃ​កំពុង​មាន​ភាព​ល្បីល្បាញ​នៅ​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះតែ​ព្រះ​អង្គ​ចេះ​មន្តអាគម​ន៍​ខ្លាំងពូកែ អាច​បង្ក្រាប​ខ្មោច​ព្រាយ​បិសាច ចេះ​ដោះ​អំពើ និង​ស្រោច​ទឹក​រំដោះគ្រោះ​លើករាសី​ផង​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រុក​មាន​ជំនឿ និង​គោរព​ព្រះ​អង្គ​យ៉ាង​ខ្លាំង ហើយ​បន្ទាប់​ពី​ទៅ​គង់នៅ​ក្នុង​វត្ត​ខាងលើ​ព្រះ​អង្គ​បាន​ខិតខំ​ស្វះ​ស្វែងរក​សប្បុរសជន​នានា ដើម្បី​ជួយ​កសាង​សមិទ្ធផល​ក្នុង​វត្ត​មួយ​នេះ ហើយ​ក៏​សង្ឃឹមថានឹង​មាន​អ្នក​ចិត្តសប្បុរស​ជួយ​កសាង​ទី​អា​រ៉ា​ម​មួយ​នេះ ឱ្យ​មានការ​រីក​ចម្រើន​មិន​ខាន​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ