ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង ប្រកាសថា ផ្សោត ដែលស្លា.ប់ អណ្តែត នៅចំណុចកោះព្រះ ក្នុង​ឃុំកោះព្រះ ស្រុក​សៀមបូក ដោយសារតែជាប់មង

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាល​ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង…

ភ្នំពេញ៖ រដ្ឋបាល​ជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦ ​និង ៣០នាទី មានសត្វផ្សោត​ឈ្មោល ១ក្បាល បានស្លា.ប់​នៅ​កន្លែងអភិរក្ស​សត្វផ្សោត​កោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាម​ការ​ពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ​នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតស្លា.ប់នេះ មានលេខសម្គាល់ ០៥៦ ទម្ងន់​ ១៦០គីឡូក្រាម ប្រវែង ២,៣៨ម៉ែត្រ មានអាយុប្រមាណ ២០ឆ្នាំ ដែលស្លា.ប់ដោយ​ឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែក​ពោះ ស្នាមជាប់មង នៅគល់​កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោត ទី០១ ដែលស្លា.ប់ ក្នុងឆ្នាំ២០២៣​ នេះ​។

រដ្ឋបាលជលផល បានប្រកាសថា សត្វផ្សោតទន្លេមេគង្គ គឺជារតនៈ​សម្បត្តិធម្មជាតិ មានជីវិត ដែលមានប្រមាណ ៩០ក្បាល រស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង​។ សត្វផ្សោតពេញវ័យ អាចបន្តពូជបាន មានអាយុចាប់ពី ៧ឆ្នាំ ហើយមានកូន ក្នុងរយៈពេល ២ឆ្នាំម្តង​។ បច្ចុប្បន្ន សត្វផ្សោត រងការគំរាម​កំហែង ដោយឧបករណ៍នេសាទមង សន្ទូច​រនង និងឧបករណ៍ឆក់។

ចំពោះមុខនេះ រដ្ឋបាលជលផល បន្តសហការ​ជាមួយ​រដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូ​សហការផ្សេងទៀត ដើម្បីពង្រឹង​ការការពារ​ឱ្យបាន​ម៉ឺងម៉ាត់​ថែមទៀត ដោយជ្រើសរើស​ឆ្មាំទន្លេបន្ថែម និងប្រមូល​ផ្តុំ​កម្លាំង​យាមល្បាត​ជាប្រចាំ នៅក្នុង​តំបន់​គ្រប់គ្រង​សត្វផ្សោត ដើម្បីទប់ស្កាត់​ឱ្យបាននូវ​ការប្រើប្រាស់​មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទ មិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យពីជម្រើសមុខរបរផ្សេងៗ​។

សូមរម្លឹកថា កម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម ក្នុង​ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ បាន​ប្រទះឃើញសត្វផ្សោតមួយក្បាល ស្លា.ប់ នៅចំណុចកោះព្រះ ដោយមិនឃើញ​មានជាប់មង ឬសន្ទូចរនងទេ។ ប៉ុន្តែមានស្នាមឆ្នូត នៅពោះ។ ចំណុចដែលសត្វផ្សោតស្លា.ប់នេះ នៅក្បែរ​អន្លង់ត្បូងខ្លា  ដែល​មានព្រំប្រទល់រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បាន​បញ្ជាក់​ថា ខេត្ត​ស្ទឹង​ត្រែង​​ មាន​អន្លង់​ត្រី​មេ​ពូជ​ ដែល​មា​ន​ឈ្មោះ​ថា​ អន្លង់​ឈើ​ទាល ​អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែល​ជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចម្រុះ។ ក្នុងនោះ ក្រុម​ការងារ អភិរក្ស និងការពារ​​សត្វផ្សោត និងត្រីមេពូជ ជាសំខាន់៕ ពុយ វឌ្ឍនា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ