ក្រសួងសាធារណការ និងដឹកជញ្ជូន លើកពានបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្លាយជាម្ចាស់
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្លាយជាម្ចាស់
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ក្រសួងសាធារណការនិងដឹកជញ្ជូន បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័នឆ្នាំ២០២២-២០២៣ក្រោយពីបានយកឈ្នះលើក្រុមបាល់ទាត់ក្រសួងសុខាភិបាលក្នុងលទ្ធផល៤-៣ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៨ មីនា នៅលើទីលានThe Blue Sport Club។
នៅតង់ទី១ ក្រុមក្រសួងសាធារណការនិងដឹកជញ្ជនរកបានគ្រាប់បាល់នាំមុខ៣-១ ។ ចូលដល់តង់ទី២ ក្រុមក្រសួងសុខាភិបាលរកបាន២គ្រាប់ ខណៈក្រុមក្រសួងសាធារណការនិងដឹកជញ្ជូន រកបាន១គ្រាប់ ។ ចប់ការប្រកួតក្រុមក្រសួងសាធារណការនិងដឹកជញ្ជូនក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អន្តរក្រសូង-ស្ថាប័នប្រចាំឆ្នាំ២០២២-២០២៣ ឯក្រុមក្រសួងសុខាភិបាលធ្លាក់មកនៅចំណាត់
ថ្នាក់លេខ២ ។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមក្រសួងសង្គមកិច្ច អតីយុទ្ធជននិងយុវនីតិសម្បទា បន្ទាប់ពីយកឈ្នះលើក្រុមក្រសួងបរិស្ថាន២-០។
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័ន បានបើកការប្រកួតតាំងពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ ដោយមានក្រុមចូលរួមចំនួន៣០និងត្រូវបានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៣ ៕
ចែករំលែកព័តមាននេះ