ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿ​ន ធា​រ៉ា សាង​កំណត់​ត្រា​ផ្ដួល​ថៃ​៤​ប្រកួត​ជាប់​គ្នា ក្រោយ​ឈ្នះ​ពិន្ទុ​កីឡាករ Sammy នៅ​សង្វៀន ទទក​

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ក្រោយ​ចំណាយពេល៥​ទឹក​ពេញ ចៅក្រម​បាន​កាត់សេចក្ដី​ឱ្យ​អ្នក​ប្រដាល់​គុន​ខ្មែរ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ក្រោយ​ចំណាយពេល៥​ទឹក​ពេញ ចៅក្រម​បាន​កាត់សេចក្ដី​ឱ្យ​អ្នក​ប្រដាល់​គុន​ខ្មែរ ធឿ​ន ធា​រ៉ា ឈ្នះ​ពិន្ទុ​កីឡាករថៃ Sammy ក្នុង​ការ​ប្រកួត​គុន​ខ្មែរ​នៅ​សង្វៀនទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​)​កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មីនា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ខណៈ​កីឡាករ​ថៃ​បង្ហាញ​អារម្មណ៍​មិន​ទទួលយកលទ្ធផល​ការ​ប្រកួត​ឡើយ ។ ជ័យជម្នះ​នេះ ធ្វើ​ឱ្យ ធឿ​ន ធា​រ៉ា ផ្តួល​កីឡាករ​ថៃ​៤​រូប​ក្នុង​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​ជាប់​គ្នា ។ ចាត់ទុកជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កីឡាករ​រហស្សនាម​អ្នកលេង​ពូថៅ​ដៃ​រូប​នេះ ដែល​អាច​សាង​សមិទ្ធផល​ធំ​ៗ​សម្រាប់​ខ្លួន គ្រួសារ និង​ប្រទេស​ជាតិ​។

ធឿ​ន ធា​រ៉ា បាន​សាង​កំណត់​ត្រា​ថ្មី​ដោយ​វាយ​៤​ប្រកួត​ទល់​នឹង​កីឡាករ​ថៃ មិន​ទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​នៅឡើយ ។ ប្រកួត​ដំបូង​បាន​យកឈ្នះ​កីឡាករ​ថៃ សៃ​យុគ ភុ​ម​ផា​ន់​មួ​ង នៅ​សង្វៀន Thai Fight នា​ប្រទេស​ថៃ ។ ត្រឹម​ទឹក​ទី​១​ប៉ុណ្ណោះ ធឿ​ន ធា​រ៉ា បាន​វាយ​សម្រុក​ដោយ​ប្ដូរ​កែង​ជាមួយ​កីឡាករ​ថៃ​យ៉ាង​សន្ធាប់​រហូត​ធ្វើ​ឱ្យ​សៃ​យុគ រង​របួសធ្ងន់​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង​។

ប្រកួត​បន្ទាប់​នៅ​កម្ពុជា ធឿ​ន ធា​រ៉ា បាន​យកឈ្នះ​កីឡាករ​ថៃ បេ​ក​ខេ​ម បេន​ឆា​មេ​ក ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ នា​សង្វៀន​ប្រដាល់​ថោ​ន និង​បន្ត​យកឈ្នះ​កីឡាករ​ថៃ​ទី​៣ លុក ផា​ឡា​ត់ ដោយ​វា.យ​ឱ្យ​សន្ល.ប់​ក្នុង​ទឹក​ទី​២ នា​សង្វៀន ទ​ទក ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ដូច​គ្នា​។

ជា​ការ​កត់សម្គាល់ សម្រាប់​ការ​ប្រកួត​លើកនេះ កីឡាករ​ថៃ Sammy មិន​ទទួលស្គាល់លទ្ធផល​ឡើយ ដោយ​រូបគេ​ដាក់​ជា​ច​ម្ង​ល់ដោយ​ចោទសួរ​ថា ហេតុ​អ្វី​បានជា​ចៅក្រម​កាត់សេចក្តី​ឲ្យ ធឿ​ន ធា​រ៉ា ឈ្នះ? ក្នុង​បទ​សម្ភាស​ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​ថៃ​រូប​នេះ​បាន​និយាយ​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ ទាំង​រូបគេ និង ធឿ​ន ធា​រ៉ា បាន​វា.យ​អស់ពី​សមត្ថភាព​ដូច​គ្នា ហើយ​សុទ្ធ​តែ​វា.យ​ចំ​គោលដៅ​ធ្ងន់​ៗ​រៀងខ្លួន ។ ជា​ពិសេស​ចាប់ពី​ទឹក​ទី​៣​ទៅ ពួក​គេ​ទាំង​ពីរ​ចុះ​ខ្សោយ​ដូច​គ្នា បន្ទាប់​ពី​វាយ​ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​រូបគេ​គិត​ថា ខ្លួន​មាន​ប្រៀប​ជាង​និង​អាច​ឈ្នះ​ទៀត​ផង ។

ជំនួស​ឱ្យ​ការ​រិះគន់ Sammy បាន​និយាយ​ថា ៖«​គ្មាន​នរណា​វ៉ៃ​ឈ្នះ ធឿ​ន ធា​រ៉ា ទេ បើ​វ៉ៃ​គេ​អត់​សន្លប់​នោះ ។ បើ ធឿ​ន ធា​រ៉ា នៅ​តែ​អាច​ឈរ​វ៉ៃ​បាន​៥​ទឹក គ្មាន​នរណា​ឈ្នះ​គាត់​ទេ ។ ខ្ញុំ​ចង់​សួរ​មួយ តើ​នរណា​ចង់​មក​វ៉ៃ​ជាមួយ ធឿ​ន ធា​រ៉ា បើ​វ៉ៃ​៥​ទឹក​មិន​សន្លប់?​» ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​បន្ទាប់​ពី​លើក​ទី​១​បាន​ត្រឹម​លទ្ធផល​ស្មើគ្នា ។ កាល​លើក​ទី​១ Sammy ហាក់​ធ្វើ​បាន​ល្អ​ជាង​លើក​ទី​២ ខណៈ ធឿ​ន ធា​រ៉ា លើក​ទី​២​នេះ​ធ្វើ​បាន​ល្អ​ជាង​លើក​ទី​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ