ក្រុមហ៊ុនយក្សរបស់អាមេរិក SpaceX, Netflix, Boeing នឹងចូលរួមបេសកកម្មធុរកិច្ចនៅវៀតណាមនាសប្តាហ៍ក្រោយ
(វៀតណាម)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា បានរាយការណ៍ថា ក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកដូចជា SpaceX ក្រុមហ៊ុន Netflix…
(វៀតណាម)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា បានរាយការណ៍ថា ក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកដូចជា SpaceX ក្រុមហ៊ុន Netflix…
(វៀតណាម)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា បានរាយការណ៍ថា ក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកដូចជា SpaceX ក្រុមហ៊ុន Netflix និង Boeing ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងបេសកកម្មធុរកិច្ចអាមេរិក ដែលធ្វើឡើងនៅវៀតណាមនាសប្តាហ៍ក្រោយ។
គណៈប្រតិភូដែលជាតំណាងមកពីសហគ្រាសចំនួន៥០ លើវិស័យការពារជាតិ ឱសថ បច្ចេកវិទ្យា និងផលិតផល semiconductor ដែលរៀបចំដោយក្រុមប្រឹក្សា ធុរកិច្ច អាមេរិក -អាស៊ាន នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបញ្ហាវិនិយោគ និងឱកាសលក់នៅក្នុងទីផ្សារនៃប្រទេសអាស៊ីអាគ្នេយ៍មានប្រជាជន១០០លាននាក់
លោក Vu Tu Thanh តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាននិយាយថា «នេះគឺជាគណៈប្រតិភូធុរកិច្ចដ៏ធំបំផុតដែលមិនធ្លាប់មានដោយសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសវៀតណាម»។
Reuters បាននិយាយថា ដំណើរទស្សនកិច្ចរបស់អ្នកតំណាងក្រុមហ៊ុនអាមេរិកបានបង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះសក្តានុពលរបស់វៀតណាមក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក៕
ចែករំលែកព័តមាននេះ