ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ដដែល​! បុរស​២​នាក់​ធ្លាប់​ជាប់​ពន្ធនា​គារ​​ម្តង​ហើយ ចេញ​វិញ​ធ្វើ​សកម្មភាព​ទៀត

1 ឆ្នាំ មុន
  • សៀមរាប

មុខសញ្ញា​ដែល​មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​នាក់ ពី​បទ​.​លួច​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន

ខេត្តសៀមរាប ៖ មុខសញ្ញា​ដែល​មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​នាក់ ពី​បទ​.​លួច​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​លួច​អា​គុយ​កាណូត​។

ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ ឈ​ន សុ​ខេន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នៀស ក្រុង​-​ខេត្តសៀមរាប (​ធ្លាប់​ជាប់​ពន្ធនាគារ​ករណី​អំពើ​លួច​ម៉ូតូ​)​។ និង​ម្នាក់​ទៀត​មានឈ្មោះ ចក់ ចៀន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ មាន​​ទីលំនៅ​នៅ​ភូមិ​ទី​៦ ស្ថិត​ក្នុង​សង្កាត់​ចុង​ឃ្នៀស ក្រុង​-​ខេត្តសៀមរាប (​ធ្លាប់​ជាប់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿង​ញៀ​.​ន​) និង​ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច (​លួច​អា​គុយ​កាណូត​) ព្រមទាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ទៀត​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ឯ​ល រ៉ូ​នី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ សង្កាត់​ចុង​ឃ្នៀស ក្រុង​-​ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៣​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​កំពង់​ផែ​ចុង​ឃ្នៀស ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នៀស ក្រុង​-​ខេត្តសៀមរាប មាន​ករណី​ចោរលួច​អា​គុយ​កាណូត​​របស់​ប្រជាពលរដ្ឋ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​ដោះ​អា​គុយ​ម៉ាក GS ពណ៌​ខៀវ​.​ស មាន​កម្លាំង​១២០​អំពែ ដោះ​យក​ចេញ​ទៅ​បាត់ ខណៈ​ពេល​ដែល​ម្ចាស់​បាន​ចត​កាណូត​ទុក រួច​ចូល​សម្រាក​ក្នុង​លំនៅ​ដ្ឋា​ន​។

ក្រោយ​ពី​ទទួល​ប​បាន​ណ្តឹ​ង​ពី​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​ភ្លាម គឺ​ពិតជា​ចោរ​មុខ​ដដែល ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​នោះ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បើក​ការ​ស្រាវជ្រាវ និង​ស្វែងរក​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន និង​ចាប់​បាន​វត្ថុ​តាង (​អា​គុយ​) របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ​។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​សារភាព «​ពួក​គេ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​អា​គុយ​របស់​ប្រជាពលរដ្ឋ​នោះ​ពិតមែន​»​។ ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មុខសញ្ញា​លួច​អា​គុយ​កាណូត​ទាំង​២​នាក់​នេះ ទៅ​កាន់​សលា​ដំបូង​ខេត្ត ដើម្បី​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ