ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ជនជាតិថៃ​៤​នាក់ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ករណី​ចា​.​ប់​នារី​ថៃ​ម្នាក់​បាន​សម្រេច​គ្រប់​គ្នា

3 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ជា​ជនជាតិ​ថៃ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមីនា ឆ្នាំ​២០២៣…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ជា​ជនជាតិ​ថៃ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ចា​.​ប់​បាន​សម្រេច​លើ​នារី​ជន​រង​គ្រោះ​ម្នាក់ ជា​ជនជាតិ​ថៃ​ដូច​គ្នា ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ថៃ ស្នាក់​នៅ​បណ្ដោះអាសន្ន ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​០៤​នាក់ ករណី​ចា​.​ប់​បាន​សម្រេច (​ស្ថាន​ទម្ងន់ទោស​) ដែល​ប្រព្រឹត្ត​កាល​វេលា​ម៉ោង​០១​និង​០០​នាទី ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់ រួម​មាន ៖
១. ឈ្មោះ ភី​ឡា​ផុ​ន ឃុន​ដែង​ឌី (​ហៅ ម៉ៃ​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ថៃ ។
២. ឈ្មោះ ផា​នុ​ផុង អ៊ី​ណ​ក (​ហៅ អាម​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ថៃ ។
៣. ឈ្មោះ វ័​រ​ឡា​វុ​ធ កិណ​តាន់ (​ហៅ អូ​ដ​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ថៃ ។
៤. ឈ្មោះ អាក់​មន​ថេ​ត ប៊ូ​ឡាក់​ថេ​ត (​ហៅ អើត​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ថៃ ។
ជនសង្ស័យ​ទាំង​៤​នាក់ ស្នាក់​នៅ​បណ្ដោះអាសន្ន ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ កម្លាំង​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ នៅ​វេលា​ម៉ោង​០១​និង​៣៩​នាទី​រសៀល​ថ្ងៃ​ទី​១៥ មីនា ២០២៣ នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​នាំ​ខ្លួន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​ចា​.​ប់​បាន​សម្រេច​គ្រប់​ៗ​គ្នា លើ​នារី​រង​គ្រោះជា​ជនជាតិ​ថៃ​ម្នាក់ ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​មក​កាន់​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​តុលាការ តាម​នីតិវិធី ៕

Picture