ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​២​នាក់​កំពុង​ដើរទេស​ចរណ៍​សុខ​ៗ​ស្រាប់តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​ដើរទេស​ចរណ៍​

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ប្រុស​ស្រី​២​នាក់​កំពុង​តែ​ដើរទេស​ចរណ៍​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២២៨ នៅ​ចំណុច​ផ្លូវ​៥១​កែង​ផ្លូវ​២២៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង​ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​បរទេស​២​នាក់​ប្រុស​ស្រី​កំពុង​តែ​ដើរ​នៅ​តាម​បណ្តោយ​ផ្លូវ​៥១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​គី​និ​ច ពណ៌​ស មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហ្ស៊ុ​យ​ស៊ុ​គី​ឡេ​ត មិន​ចាំ​ពណ៌ និង​ស្លាក​លេខ បាន​ជិះ​ទៅ​ជិត​ជន​រង​គ្រោះ​រួច​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​នោះ​បាន​សម្រេច​ហើយ​រត់​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ដែរ​ជនជាតិ​បរទេស​នោះ​បាន​រត់​តាម​ពីក្រោយ​ហើយ​ស្រែ​កទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ។

នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​មាន​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6S មួយ​គ្រឿង លុយ​៥០​ដុល្លារ និង​កាត​ការងារ​មួយ​ចំនួន ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង​ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕