ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​អូស្ត្រាលី​បំបែក​កំណត់​ត្រា​​​​ជិះ​ក្ដារនៅ​​លើ​ទឹក​​​សមុទ្រ​បាន​យូរ​បំផុត​​

1 ឆ្នាំ មុន

ទី​ក្រុង​ស៊ីដនី, ប្រទេស​អូស្ត្រាលី៖ ថ្មី​ៗ​នេះ​, បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​បំបែក​កំណត់​ត្រា​ពិភពលោ​ក ក្នុ​ងនាម​ជា​អ្នក​ជិះ​ក្ដារ​បន្ទះ​បណ្ដែត​នៅ​លើ​ទឹក​រលក​សមុទ្រ​បាន​យូរ​ និង​ឆ្ងាយ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភពលោក​។ ​លោក​ប្លេក ចនស្តុន​ (Blake Johnston)…

ទី​ក្រុង​ស៊ីដនី, ប្រទេស​អូស្ត្រាលី៖ ថ្មី​ៗ​នេះ​, បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​បំបែក​កំណត់​ត្រា​ពិភពលោ​ក ក្នុ​ងនាម​ជា​អ្នក​ជិះ​ក្ដារ​បន្ទះ​បណ្ដែត​នៅ​លើ​ទឹក​រលក​សមុទ្រ​បាន​យូរ​ និង​ឆ្ងាយ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភពលោក​។ ​លោក​ប្លេក ចនស្តុន​ (Blake Johnston) ​អាច​​​ជិះ​ក្ដារ​បន្ទះ​បណ្ដែត​ខ្លួន​នៅ​លើ​រលក​សមុទ្រ​រយៈ​ពេល​សាម​សិប​ម៉ោង និង​ដប់​មួយ​នាទី នៅ​លើ​តំបន់​មាត់​សមុទ្រ​ក្រូនូឡា (Cronulla)។​​ ពិត​ជា​ធម្ម​តា​ទេ​! កំណត់​ត្រា​ពិភពលោក​នេះ​បើ​ទុក​ជា​ទៅ​ថ្ងៃ​មុខ​ក៏​មិន​ងាយ​អ្នក​ណា​អាច​បំបែក​បាន​ដោយ​ងាយ​ៗ​នោះ​ទេ​ បើ​យោង​តាម​ការ​​ប្រមើល​មើល​របស់​មនុស្ស​​​​ភាគ​ច្រើន​។​

លោក​ប្លេក ចនស្តុន ​ប្រាប់​អ្នក​កាសែត​ថា​គាត់​នឹងខិត​ខំ​ធ្វើ​កិច្ច​ការ​នេះ​ជា​បន្ត​ទៀត​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​បាន​រុង​រឿង​នា​ពេល​អនាគត​។​ ​លោក​​ជិះ​ក្ដារ​បណ្ដែត​ទឹក​ ឬ surfing នេះ​គោល​ដៅ​សំខាន់​គឺ​​រៃ​អង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​​មូល​និធិ​មួយ​ចំនួន​​​។ ឥឡូវ​នេះ គាត់​ប្រមូល​​បាន​ថវិកា​​២,៤​សែន​ដុល្លារ​អូស្ត្រាលី​ (ជាង​១,៦​សែន​ដុល្លារ​​អាមេរិក​)។​ ​ដោយ​មាន​ជំនួយ​ពី​ការ​បាញ់​ភ្លើង​ហ្វា​ផង​នោះ, លោកចនស្តុន​បាន​​​ខិត​ខំ​ជិះ​ក្ដារ​បណ្ដែត​ទឹក​ទាំង​យប់​ថែម​ទៀត​​​​ដើម្បី​​​ធ្វើ​យ៉ាង​ណា​​ជិះ​ក្ដារ​ឱ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

​បុរស​វ័យ​៤០​ឆ្នាំ​​រូប​នេះ​​​ធ្លាប់​ជា​អ្នក​​គាំ​ទ្រ​យ៉ាង​សកម្ម​ចំពោះ​ការ​ជិះ​ក្ដារ​លើ​ទឹក​ និង​ជា​អ្នក​មាន​បទ​ពិសោធ​ជ្រៅ​ជ្រះ​នៅ​ក្នុង​ផ្នែក​រត់​ចម្ងាយ​ផង​ដែរ​។ គាត់​​សុខ​ចិត្ត​​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ដូច​ជា៖ ការ​ប្រឈម​នឹង​ងងឹត​ភ្នែក​​​, ​ការ​ប៉ះពាល់​ក្រដាស់​ត្រចៀក​, ការ​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន,​​ ​ការ​អត់​ងងុយ​​, ​ការ​បាត់​កម្ដៅ​ពី​ក្នុង​ខ្លួន,​ ត្រី​ឆ្លាម​​ និង​សត្វ​ខ្ញែរ​សមុទ្រដេញ​ខាំ​ជា​ដើម​​​។​ ​​នៅ​ពេល​កំពុង​ជិះ​ក្ដារ​បណ្ដែត​ខ្លួន​លើ​ទឹក​សមុទ្រ​សុខ​ៗ​ គាត់​ផុស​ឡើង​មក​ប៉ែក​ខាង​លើ​នៅ​វេលា​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​សុខ​ភាព​ និង​បន្តក់​ទឹក​ថ្នាំ​សម្រាប់​ជំនួយ​កែវ​ភ្នែក​។

លោក​បឹន (Ben) ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក​ប្លេក​ ចនស្តុន​ ប្រាប់​ថា​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​នេះ​, ​គាត់​ក៏​ជិះ​ក្ដារ​បណ្ដែត​ទឹក​​​​អម​ដំណើរ​ជា​មួយ​​លោក​ចន​ស្តុន​ផង​ដែរ​​។​ ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​នោះ, ​​មាន​សត្វ​ខ្ញែរ​សមុទ្រ​ជា​ច្រើន​​។​​ ​ដូច្នេះ​ សំណាង​ហើយ​ដែល​ពួក​​យើង​មិន​ត្រូវ​ពួក​វា​វាយ​ប្រហារ​។​ ​មុន​ពេល​ចាប់​ផ្ដើម​បំបែក​កំណត់​ត្រា​នេះ​, លោក​ចនស្តុន​​​​សង្ឃឹម​ថា​គាត់​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន។​​ ​តាម​ចិត្ត​របស់​គាត់​, គាត់​​ចង់​​ជិះ​ក្ដារ​រហូត​ដល់​សែ​សិប​ម៉ោង​ឯណោះ​។​ គាត់​សង្ឃឹម​ថា​តាម​រយៈ​កិច្ច​ការ​នេះ,​ ​គាត់​អាច​ចូល​រួម​ជា​មួយ​អ្នក​ឯទៀត​ និង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​​នា​​​ពេល​អនាគត​។​

លោក​ច​ន​ស្តុន​កំពុង​រៃ​អង្គាស​ថវិកា​សម្រាប់​​ដាក់​ចូល​ទៅ​ក្នុង​មូល​និធិ​ Chumpy Pullin Foundation ដើម្បី​ជា​ការ​រម្លឹក​ទៅ​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​ អាឡិច ឈុំពី ភូលី​ន (Alex Chumpy Pullin) ជា​​​កីឡា​ករ​ឆ្នើម​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​អូឡាំពិក​ និងបាន​លង់​ទឹក​ស្លាប់​​កាល​ពី​​ឆ្នាំ​​២០២០​ នៅ​​ពេល​​​​គាត់​​​នេសាទ​ត្រី​ដោយ​​ប្រើ​​​​វិធី​​​ «ហែល​ទឹក​ចាក់​ត្រី​នឹង​ស្ន​​​»​ (spearfishing)​។ លោក​ចនស្តុន​ក៏រក​ថវិកា​ជួយ​ទ្រ​ទ្រង់​មូល​និធិ​សម្រាប់​លើក​កម្ពស់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​ ដើម្បី​ជា​ការ​រម្លឹក​វិញ្ញាណក្ខន្ធ​របស់​ឪ​ពុក​គាត់​ដែល​ធ្វើ​អត្ត​ឃាត​កាល​ពី​មួយ​ទស​វត្ស​មុន​​ដោយ​សារ​​វិបត្តិ​ផ្លូវ​ចិត្ត​៕​​

ប្រភព៖ BBC, CNN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ