ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! ឃ្លាំង​ស្តុកគ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង ត្រូវអគ្គិភ័យ​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​វេលាម៉ោង​៩និង​​​៤៣នាទីព្រឹកថ្ងៃទី​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​វេលាម៉ោង​៩និង​​​៤៣នាទីព្រឹកថ្ងៃទី​១៧ មីនា ឆ្នាំ​​២០២៣ មានករណី​ឃ្លាំង​ស្តុកគ្រឿងបន្លាស់​រថយន្ត​មួយកន្លែង នៅ​តាម​បណ្តោយផ្លូវ​ម៉ុង​ឫទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់​ភ្នំពេញ​​ថ្មី ខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យ​ឆាបឆេះយ៉ាងសន្ធោសន្ធៅ ​និង​បង្កការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យជា​ច្រើន​គ្រឿង​​ចុះមកជួយអន្តរា​គមន៍​បាញ់ពន្លត់​ តែ​មិនទាន់រលត់នៅឡើយទេ ។​

ឃ្លាំង​កើតហេតុ​ខាងលើនេះស្ថិតក្នុង​ដីឡូតិ៍មួយកន្លែង នៅ​ដាច់​ដោយឡែក​ពី​ផ្ទះប្រជា​ពលរដ្ឋ ។

នៅ​ក្នុងហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំងស្តុកគ្រឿងបន្លាស់​រថយន្ត​ខាងលើនេះដែរ​ គេមិនទាន់ដឹង​ពីមូលហេតុ និងទំហំនៃការ​ខូចខាត ឬមាន​មនុស្ស​​រងគ្រោះ​ថ្នាក់​នៅឡើយទេ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ