(ចិន)៖ និស្សិតស្រីម្នាក់ដែលទើបបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នៅក្នុងប្រទេសចិនបានដាក់ពាក្យសុំការងារជាង ៨០០កន្លែង ប៉ុន្តែបានទទួលតែការអញ្ជើញសម្ភាសន៍ពីក្រុមហ៊ុនចំនួន ៣០ប៉ុណ្ណោះហើយក៏បរាជ័យទាំងអស់ដែរ។
![Picture]()
អស់សង្ឃឹមពេក នារីវ័យ២២ឆ្នាំរូបនេះបានថតវីដេអូស្រក់ទឹកភ្នែកចែករំលែកដំណើរការដាក់ពាក្យសុំការងារដ៏លំបាករបស់នាង ហើយបង្ហោះវានៅលើបណ្តាញសង្គម។ ឃ្លីបនេះបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីទីផ្សារការងារដែលមានការប្រកួតប្រជែងខ្លាំងរបស់ប្រទេសចិន ក៏ដូចជាបញ្ហាប្រឈមដែលនិស្សិតទើបបញ្ចប់ការសិក្សាត្រូវប្រឈមមុខផងដែរ នេះបើយោង តាមសារព័ត៌មាន Channel News Asia ។
នៅក្នុងវីដេអូដែលនិស្សិតស្រីមិនបញ្ចេញឈ្មោះម្នាក់មកពីខេត្ត Hunan បានចោទសួរពីតម្លៃនៃសញ្ញាបត្ររបស់គាត់ ក៏ដូចជាគោលបំណងនៃការចូលសាកលវិទ្យាល័យផងដែរ ដោយមានជំនាញផ្នែកcopywriting និង planning ចូលរៀនវគ្គជាច្រើនទៀតដូចជា ការសិក្សាសង្គម ការសរសេរកម្មវិធី និងសហគ្រិនភាព។
នាងបានទួញសោកថា នាងនឹងមិនត្រឡប់ទៅស្រុកកំណើតទេ ដោយសារតែនាងខ្លាចប្រឈមនឹងសម្ពាធពីគ្រួសាររបស់នាងក្នុងការស្វែងរកការងារធ្វើ។
និស្សិតបញ្ចប់ការសិក្សាថ្មីៗនេះបាននិយាយថា ក្នុងចំណោមក្រុមហ៊ុនចំនួន៣០ ដែលត្រូវបានសម្ភាស មានក្រុមហ៊ុនមួយចំនួនបានផ្តល់មុខតំណែងកម្មសិក្សាដែលមិនមានប្រាក់ខែដល់នាង ប៉ុន្តែមិនធានានូវការងារពេញម៉ោងបន្ទាប់ពីកម្មសិក្សាបានបញ្ចប់។
បន្ទាប់មកនាងបាននិយាយពីមិត្តជិតស្និទ្ធម្នាក់ដែលបានរកការងារធ្វើនៅក្រុមហ៊ុនធំមួយក្នុងទីក្រុងប៉េកាំង ដោយទទួលបានប្រាក់ខែប្រចាំខែចំនួន ៧,៥០០យន់ (ប្រហែល ១,១០០ដុល្លារ )។
ថ្វីត្បិតតែនោះជាប្រាក់ខែសមរម្យសម្រាប់និស្សិតទើបបញ្ចប់ការសិក្សាក៏ដោយ នាងបាននិយាយថា មិត្តភ័ក្តិត្រូវចំណាយប្រាក់ ២,០០០ យន់ ដើម្បីជួលបន្ទប់តូចមួយជារៀងរាល់ខែ ហើយការងារធ្វើរហូត ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ មិត្តភក្តិរបស់នាងអាចត្រូវបានគេហៅមកក្រុមហ៊ុនគ្រប់ពេល។
វីដេអូរបស់និស្សិតទើបបញ្ចប់បរិញ្ញាបត្រថ្មីៗដែលបានទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ ដែលមានការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីការលំបាករបស់និស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗរបស់ប្រទេសចិនក្នុងការចូលបម្រើការងារ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ឆ្នាំនេះ ប្រទេសចិនគ្រោងនឹងស្វាគមន៍និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យចំនួន ១១.៥លាននាក់។ តួលេខនេះបានដាក់សម្ពាធបន្ថែមទៀតលើអត្រាគ្មានការងារធ្វើរបស់យុវជនរបស់ប្រទេសចិន ដែលជិតដល់កម្រិតខ្ពស់គ្រប់ពេល៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ