ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​លឿន​ដូច​ហោះ ទៅ​បុក​គល់ឈើ​ ​ស្លា.ប់​១ ​របួសស្រាល​២

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​យុវ​ជ​ន០២​នាក់​ទៀត​រង​របួសស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ដែល​ជិះ​ម៉ូតូ​បុក​គល់ឈើ​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៦ មីនា…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​យុវ​ជ​ន០២​នាក់​ទៀត​រង​របួសស្រាល នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរា
ចរ​ណ៍​មួយ ដែល​ជិះ​ម៉ូតូ​បុក​គល់ឈើ​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៦ មីនា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​បេ ត្រង់​ចំណុច​ភូមិ​សួន​ស្លា ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ​។

​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់​មាន ១-​ឈ្មោះ កួន រិ​ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល (​ស្លា.ប់​) ២-​ឈ្មោះ ឌឿ​ន ចាន់ ភេទប្រុស ​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រាំ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល (​របួសស្រាល​) និង​៣-​ឈ្មោះ សា​រឿ​ន រិ​ទ្ធី ភេទប្រុស​ អាយុ​២០​ឆ្នាំ រស់នៅ​ស្រុក​បាកាន ខេត្តពោធ៍សាត់ (​របួសស្រាល​)​។

ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ គេ​មិន​បានដឹង​ថា តើ​ពួក​គេ​ជិះ​ម៉ូតូ​ដែល​មាន​សណ្ដោង​រ៉ឺ​ម៉ក​ផង មាន​គោលដៅ​ទៅ​ណា​ទេ ? ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា ពួក​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះ​​ទៅ​កើត ក្នុង​ល្បឿន​លឿន​បំផុត លុះដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ធ្លាក់​ពី​ផ្លូវ​ទៅ​បុក​គល់ឈើ​ពេញទំហឹង​តែ​
ម្ដង​។ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ម៉ូតូ​ជន​រង​គ្រោះ​បាន​បាក់​ពាក់កណ្ដាល​ជា​ពីរ​កំណាត់​ជាប់​នឹង​គល់ឈើ​នោះ រីឯ​អ្នក​ឌុ​ប​បាន​ស្លា.ប់​ភ្លាម​ៗ ខណៈ​អ្នក​រួម​ដំណើរ​០២​នាក់​ទៀត រង​របួសស្រាល​ៗ​ដូច​គ្នា​។

ករណី​នេះ​ សមត្ថកិច្ច​គ្រាន់តែ​បាន​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី រួច​ប្រគល់​ទាំង​សា.ក.ស.ព​ជន​រង​គ្រោះ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​។ នេះ​ជា​ការ​ធ្វេសប្រហែស ខ្ពះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ ទើប​ជួប​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​បែប​​នេះ​៕

អត្ថបទសរសេរ ដោយ