ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ចោរ​មួយ​សំបុក​ទៅ​តុលាការ​ក្នុង​ករណី​ស្ទាក់​កា.ប់​ប្លន់​ស្លាក​លេខ​ម៉ូតូ​និង​ទូរស័ព្ទ

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  ជនសង្ស័យ​ក្នុង​អំពើ​«​ប្លន់​»​ចំនួន​០៨​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី១៦ មីនា នេះ​ ក្រោយ​បញ្ចប់​ការ​សួរ​នាំ​តាម​នីតិវិធី​ ។…

ខេត្តបាត់ដំបង ​៖  ជនសង្ស័យ​ក្នុង​អំពើ​«​ប្លន់​»​ចំនួន​០៨​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី១៦ មីនា នេះ​ ក្រោយ​បញ្ចប់​ការ​សួរ​នាំ​តាម​នីតិវិធី​ ។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​នេះ​ប្រាប់​ឲ្យ​ដឹង​។

Picture

​ លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​០៨​នាក់​នេះ ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ រហូត​តាម​ឃាត់ខ្លួន​បាន​ជ​បន្តបន្ទាប់ ក្នុង​រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៥ មី​នា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងកា​ខេត្ត​ ។​ លោក​បាន​បញ្ជាក់​ថា  ក្រុម​នេះ​ត្រូវ​បាន​សង្ស័យ​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ «​ប្លន់​» អ្នកដំណើរ​តាម​ដងផ្លូវ នៅ​វេលា​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ មី​នា នៅ​ក្បែរ​ផ្សារ​«​វត្ត​តា​មិ​ម​» ស្ថិត​ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ដែល​ជន​រង​គ្រោះ​ឈ្មោះ ចាន់ សុខ​លី​ម ហៅ ចិន ប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។

Picture

​នៅ​ក្នុង​របាយ​ការ​ណ៍​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ជនសង្ស័យ​ទាំង​០៨​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​នៅ​ពេល​នេះ ១-​ឈ្មោះ​សឿ​ម ម៉េ​ង​លី ហៅ សី ធំ ភេទប្រុស​ អាយុ​២១​ឆ្នាំ  ២-​ឈ្មោះ ម៉េ​ង សី ហៅ​សឺ តូច ភេទប្រុស​ អាយុ​២១​ឆ្នាំ  ៣-​ឈ្មោះ អឿ​ង រ៉ា​វីត ប្រុស​អាយុ​២៤​ឆ្នាំ  ៤-​ឈ្មោះ យឹ​ម ដា​រ៉េ​ត ភេទប្រុស​ អាយុ​១៦​ឆ្នាំ  ៥-​ឈ្មោះ នឿ​ត ប្រុស​វីត ភេទប្រុស ​អាយុ​២០​ឆ្នាំ  ៦-​ឈ្មោះ ឆៃ សុធា ហៅ អេ​ន ភេទប្រុស​ អាយុ​២៣​ឆ្នាំ  ៧-​ឈ្មោះ ម៉ឹង សីហា ហៅ ប៉ែ​ត ភេទប្រុស ​អាយុ​១៧​ឆ្នាំ និង​៨​-ឈ្មោះ ម៉ឹង កក្កដា ហៅ ប៉ឹ​ក ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ ។

Picture

​​បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​សារភាព ក្រុម​នេះ​នៅ​មាន​បក្សពួក​ជា​ច្រើន​នាក់​ទៀត ដែលកំពុង​សំងំលាក់ខ្លួន​ ។ ​ ចម្លើយ​សារភាព​របស់​ក្រុម​ចោរហារយ​ខាងលើ​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា   នៅ​វេលា​ម៉ោង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៣ មី​នា ពួក​ខ្លួន​ពិតជា​បាន​ដេញ​តាម​ជន​រង​គ្រោះ ហើយ​ស្ទាក់​«​ប្លន់​»​នៅ​ម្ដុំ​ផ្សារ​វត្ត​តា​មិ​ម ខាងលើ​នេះ​មែន​ ។   ក្រុម​ជន​អន្ធពាល​បាន​រៀបរាប់​ថា ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​ទាំង​ហ្វូង​តាម​ជន​រង​គ្រោះ​ខាងលើ លុះដល់​ចំណុច​កើតហេតុ​ក៏​កាក់​ឲ្យ​ឈប់ រួច​ចុះ​កាប់​ជន​រង​គ្រោះ​ត្រូវជា​ច្រើន​កាំបិត​។

Picture

​គ្រានោះ​ជន​រង​គ្រោះ​ជិះ​ទម្លាក់​ទឹកអូរ ហើយ​រត់​ចោល ទើប​ពួក​ខ្លួន​កា.ប់​ផ្ដាច់​យក​កន្ទុយ​ម៉ូតូ​ដែល​ជាប់​ទាំង​ស្លាក​លេខ និង ប្លន់​បាន​ទូរស័ព្ទ​មួយ​គ្រឿង​ផង​ដែរ រួច​នាំ​គ្នា​ជិះ​គេចខ្លួន​តែ​ម្ដង លុះ​មួយ​ថ្ងៃក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ពួក​ខ្លួន​ដល់​ផ្ទះ ជា​បន្តបន្ទាប់​ ។ លោក ឈឿ​ង គឹ​ម​សុង នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​និយាយ​ថា  អំពើ​ស្ទាក់​ប្លន់​តាម​ដងផ្លូវ​កណ្ដាលអ​ធ្រា​ត្រ ដែល​បង្ក​ដោយ​ក្រុម​ក្មេង​ពាល​ទាំង​ហ្វូង​ខាងលើ​នេះ ហាក់​បង្ហាញ​ពី​ភាព​ឃោ​រឃៅ​យ៉ាង​ខ្លាំង​ដល់​ជន​រង​គ្រោះ ព្រោះតែ​ចង់បាន​ស្លាក​លេខ​ម៉ូតូ និង​ទូរស័ព្ទ​០១​គ្រឿង​។

Picture

បើ​តាម​ចម្លើយ​ក្រុម​ជន​ដៃដល់ មូលហេតុ​ដែល​ពួក​គេ​ប្លន់​យក​តែ​ស្លាក​លេខ​ម៉ូតូ​នេះ គឺ ពួក​គេ​មាន​ផែនការ​យក​ស្លាក​លេខ​នេះ ទៅ​បំពាក់​លើ​ម៉ូតូ​ដទៃ​ទៀត ដែល​ពួក​គេ​ប្លន់ ឬ លួច​បាន​ពី​ជន​រង​គ្រោះ​​លើក​ក្រោយ​ៗ​ទៀត​។ បាន​ន័យ​ថា បើ​យោង​លើ​ចម្លើយ​សរ​ភាព​របស់​ក្រុម​នេះ  គឺ​ពួក​គេ​កំពុង​រៀប​ផែនការ​តាម​ស្ទាក់​«​ប្លន់​»​អ្នកដំណើរ​ដទៃ​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ​។   ប៉ុន្តែ​សំណាងល្អ​ដែល​កម្លាំង​របស់​លោក​បង្ក្រាប​បាន​មុន​ ។

Picture

​សូម​បញ្ជាក់​ថា គ្រាន់តែ​រយៈពេល​១៣​ថ្ងៃ ដើមខែ​មីនា ឆ្នាំ​២០២៣ អំពើ​«​ប្លន់​»​បាន​កើតឡើង​ចំនួន​០៥​លើក​ផ្ទូ​ន​ៗ នៅ​ក្នុង​ខេត្តបាត់ដំបង​។ ក្នុ​នោះ​ នៅ​ក្នុង​ក្រុង​បាត់ដំបង កើតឡើង​ចំនួន​០៣​លើក នៅ​ស្រុក​សំពៅ​លូន បាន​កើតឡើង​ចំនួន​០១​លើក និង នៅ​ស្រុក​សង្កែ បាន​កើតឡើង​ចំនួន​០១​លើក​។  ប៉ុន្តែ​យ៉ាងណា អំពើ​«​ប្លន់​» ដែល​សុទ្ធតែ​ជា​បទល្មើស​ឧក្រិដ្ឋ​ទាំង​០៥​លើក​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បង្ក្រាប​បាន​០១​ករណី​ហើយ ដែល​កើតឡើង​នៅ​ស្រុក​សង្កែ ខណៈ​កម្លាំង​ជំនាញ​មួយ​ចំនួន នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កំពុង​ដេក​លក់ តែ​ខ្លាំងពូកែ​ខាង​រត់ការ​ដោះមនុស្ស​នៅ​តុលាការ​៕ 

Picture