ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ស៊ុំ សុ​ម៉ា​លី ទម្លាយ​ការ​ពិត ក្រោយ​មានរឿង​រ៉ាវ​ជាមួយ​គូ​ដណ្ដឹង​ជា​បុរស​អណិកជន

1 ឆ្នាំ មុន
  • ភ្នំពេញ

នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​តារា​សម្តែង​នាង ស៊ុំ សុ​ម៉ា​លី បន្ទាប់​ពី​នាង​បាន​ប្រកាស​ផ្តាច់​ស្នេហ៍​ជាមួយ​បុរស​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ដែល​នោះ​ជា​ការ​

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​តារា​សម្តែង​នាង ស៊ុំ សុ​ម៉ា​លី បន្ទាប់​ពី​នាង​បាន​ប្រកាស​ផ្តាច់​ស្នេហ៍​ជាមួយ​បុរស​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ដែល​នោះ​ជា​ការ​ខក​ស្នេហ៍​ជា​លើក​ទី​២​សម្រាប់​រូប​នាង បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ​ប្រមាណ​ជា​១​ឆ្នាំ​។

ស្រី​ស្អាត ស៊ុំ សុ​ម៉ា​លី បាន​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ខាងលើ​នេះ ជា​សាធារណៈ​ឲ្យ​មហាជន​បានដឹង បន្ទាប់​​ពី​នាង​បាន​បង្ហាញ​តម្រុយ​មួយ​ពី​ការ​បែកបាក់​ស្នេហា​ជា​លើក​ទី​២​របស់​នាង ខណៈ​ពេល​ដែល​រឿង​​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ស្រុក​ផង​ដែរ​។ ដូច​ជា​ពាក្យចាស់​ពោល​ថា «​ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ​» នៅ​ទីបំផុត ស្រី​ស្អាត ស៊ុំ សុ​ម៉ា​លី បាន​ចេញ​មុខ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​របស់​នាង ជាមួយនឹង​អតីត​គូ​ដណ្តឹង​ដែល​ជា​អណិកជន​រស់នៅ​អា​មេ​រិ​ក​នោះ បាន​ផ្តាច់​ពាក្យ​វិញ​ហើយ​។

ស្រី​ស្អាត ស៊ុំ សុ​ម៉ា​លី បាន​បង្ហោះ​សារ​ដោយ​ខ្លី​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​សុំ​ប្រកាស​ជា​សាធារណៈ​ម៉​ង​ទៅ​ថា ខ្ញុំ​ជាមួយ​គូ​ដណ្ដឹង​ម្នាក់​នឹង​បាន​ផ្ដាច់​ពាក្យ​ចប់​ស្រេចបាច់ ហើយ​មិន​មានអី​ពាក់ព័ន្ធ​គ្នា​ទៀត​ទេ​»​។

ក្រោយ​ប្រកាស​ពី​ការ​បែកបាក់​គ្នា​នេះ នាង​ក៏​បាន​បង្ហោះ​សារ​បន្ថែម​ថា «​នៅ​ពេល​យើង​បាន​ជួប​មនុស្ស​ម្នាក់ ដែល​ស្រលាញ់​យើង​ដោយ​គ្មាន​លក្ខខណ្ឌ ទោះ​យើង​ជា​មនុស្ស​ដែល​មិន​ស្អាត​បំផុត ឬ​ល្អ​បំផុត មិន​ថា​ធាត់​ស្គម ខ្មៅ​ឬ​ស ឈឺ​ឬ​ជា គឺ​តែងតែ​បារម្ភ​គ្រប់ពេល គេ​នៅ​តែ​ប្រើ​ពាក្យ​ថា បង​ស្រលាញ់​គ្រប់យ៉ាង​ជា​អូន ហើយ​ស្រលាញ់​ខ្លាំង​ទៀត »​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ស៊ុំ សុ​ម៉ា​លី បាន​អះអាង​ប្រាប់​កោះសន្តិភាព​ដោយ​ខ្លី​ថា «​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ផ្តាច់​ពាក្យ​ជាមួយ​អតីត​គូ​ដណ្តឹង​នា​ពេល​នេះ គឺ​ដោយសារ​មាន​បញ្ហា​ជា​ច្រើន ហើយ​និយាយ​ដោយ​ខ្លី គឺ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​»​។ នាង​បញ្ជាក់​ថា «​ក្រោយ​បែកបាក់​គ្នា​នេះ គឺ​នាង​មិន​មាន​អារម្មណ៍​សោកស្តាយ​អ្វី​ច្រើន​ឡើយ ព្រោះ​រឿង​បាន​ចប់​ទៅ​ហើយ ខណៈ​ពេល​ដែល​ពួក​នាង​ទាំង​ពីរ​បាន​ស្ម័គ្រចិត្ត​បែក​រៀង​ៗ​ខ្លួន​»​។

ទោះជា​យ៉ាងណា ក្រោយ​លឺដំណឹង​នេះ គេ​ឃើញ​មាន​មិត្តភក្តិ ជា​ពិសេស​បណ្តា​អ្នក​ធ្លាប់​គាំទ្រ​ការ​សម្តែង​​របស់​នាង​នោះ បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​សម្តែង​ការ​សោកស្តាយ និង​ស្នើ​ឲ្យ​នាង​មាន​ភាពរឹងមាំ​ចំពោះ​រឿងរ៉ាវ​មួយ​នេះ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​ស្រី​ស្អាត ស៊ុំ សុ​ម៉ា​លី បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ដែល​ជា​អាណិក​ជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក បន្ទាប់​ពី​នាង​បាន​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០២២ ។ ស៊ុំ សុ​ម៉ា​លី បាន​លើក​ឡើង​ថា នាង​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​គូ​ដណ្តឹង​នេះ គឺ​តាម​រយៈ​មិត្តភក្តិ​ដែល​រស់នៅ​ទឹកដី​អា​មេ​រិ​ក ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ប្រហែល​ជាមួយ​ស​ប្តា​ហ៍​ប៉ុណ្ណោះ បុរស​ខាងលើ​ក៏​បាន​ចុះ​មក​រៀប​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​នាង​តែ​ម្តង​។

គួរ​បញ្ជាក់​ថា ស៊ុំ សុ​ម៉ា​លី ធ្លាប់​ជួប​ប្រទះ​ស្នេហា​មិន​សមប្រកប​ជា​លើក​ដំបូង​ជាមួយនឹង​អតីត​ស្វាមី​ដែល​ជា​អ្នក​រកស៊ី​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​ចំណងស្នេហា​ជា​ប្តី​ប្រពន្ធ​របស់​អ្នក​ទាំង​ពីរ​ទទួល​បានកូន​ស្រី​ម្នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ