ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ MIZUDA ​ផ្ទុះ​ការត​វ៉ា​បិទ​ច្រក​ចេញ-ចូល​មិន​ឱ្យ​​ឡាន​​ចេញ​​ប្រមូល​សំរាម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​MIZUDA​ប្រមាណ​ជាង​២០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា

រាជធានី​ភ្នំពេញ ​៖ ​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​MIZUDA​ប្រមាណ​ជាង​២០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា ដោយ​បិទផ្លូវ​ចេញ-ចូល​ក្រុមហ៊ុន​មិន​ឱ្យ​រថយន្ត​ចេញ​ទៅ​ប្រមូល​សំរាម​តាម​គោលដៅ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ កម្មករ​ម្នាក់​ដែល​ក្រុមហ៊ុន​ប​ញ្ឈ​ប់​បាន​ចូល​ធ្វើការ​វិញ​និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​។

​ការ​ជួប​ប្រមូលផ្តុំ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​មុខ​ក្រុមហ៊ុន MIZUDA ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ក្រុម​កម្មករ​ដែល​ធ្វើការ​តវ៉ា​បានអោយ​ដឹង​ថា ការ​ជួប​ប្រមូលផ្តុំ​នេះ​ដើម្បី​ទាមទារ​ចំនួន​០៤​ចំណុច​៖ ១-ទាមទារ​ឱ្យ​លោក ម៉ី ផា​ន បាន​ចូល​ធ្វើការ​ធម្មតា​វិញ និង គិត​ប្រាក់​រំលឹក​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​ប​ញ្ឍ​ប់​រូប​គាត់ , ២-​សូម​ក្រុមហ៊ុន​ប​ញ្ឍ​ប់​ការ​ចាប់កំហុស​កម្មករ និ​យោ​ជិ​ក ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ និង យក​លុយ​ជា​ថ្នូរ​ផ្ដល់​ការងារ​ជូន​កម្មករ​និ​យោ​ជិ​ក​វិញ​, ៣-ទាមទារ​លុយ​ដែល​កម្មករ​បាន​បង់​ឱ្យទៅ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​ឱ្យ​កន្លង​មក​ និង​៤-​សូមកុំ​ឱ្យ​ផ្លាស់​ប្តូរ​ការងារ​កម្មករនិយោជិត​ខុស​ជំនាញ និង ការងារ​ដែល​ធ្លាប់​ធ្វើ ។

​បន្ទាប់​ពី​មានការ​តវ៉ា តំណាង​ក្រុមហ៊ុន​ក៏បាន​ជួប​ដោះស្រាយ​សម្របសម្រួល​ជាមួយ​ក្រុម​កម្មករ ជា​លទ្ធិ​ផល​ដោះស្រាយ​បាន​ត្រូវរ៉ូវ​គ្នា​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ ។ ​ចំណែក​នៅ​សេសសល់​ក្រុមហ៊ុន​នឹង​បន្ត​ធ្វើការ​ដោះស្រាយ​ជាមួយ​ក្រុម​កម្មករ​បន្ត​ទៀត ​។ ​ទ​ន្ទឹម​​នោះ ក្រុម​កម្មករក៏បាន​បើកផ្លូវ​អោយ​រថយន្ត ចេញចូល​ប្រមូល​សំរាម​តាម​គោលដៅ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​ធម្មតា​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ