ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ អ​.​ស​.​ប ​អះអាង​ថា ជ័យជម្នះ​នៃ​សង្គ្រាម​ស្ថិតនៅ​ក្នុង​កណ្តាប់ដៃ

6 ឆ្នាំ មុន

លោក WALID AL MOUALEM អះអាង​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា នៅ​ឯ​វេទិកា អ​.​ស​.​ប ថា

ប្រទេស​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី លោក WALID AL MOUALEM អះអាង​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា នៅ​ឯ​វេទិកា អ​.​ស​.​ប ថា ជ័យជម្នះ​ស្ថិត​ក្នុង​ដៃ​របប​លោក​បា​ចា អាល់​អាសា​ដ ហើយ ។

រដ្ឋមន្ត្រី​ស៊ី​រី​រូប​នេះ​ថ្លែង​ថា ការ​រំដោះ​ក្រុង​អា​ឡែ​ប និង​ក្រុង PALMYRE ការ​បំបែក​ការ​ឡោម​ព័ទ្ធ​ទីក្រុង DEIR EZZOR និង​ការ​លុប​បំបាត់​ចោល​ភេរវកម្ម​នៅ​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​ស៊ី​រី​បង្ហាញ​ថា ជ័យជម្នះ​ពេល​នេះ​ស្ថិត​ក្នុង​ដៃ​របស់​យើង​ហើយ ។

តាំងពី​ចាប់ផ្តើម​ជម្លោះ​ពី​ឆ្នាំ​២០១១​មក របប​ស៊ី​រីចាត់​ទុក​ពួក​ឧទ្ទាម​ប្រឆាំង​រដ្ឋអំណាច​ជា​ពួក​ភេរវ​ករ ។ ការ​វាយ​ដណ្តើម​យក​បាន​ក្រុង​អា​ឡែ​ប​ទាំងមូល​កាលពី​ដំណាច់ឆ្នាំ​២០១៦ របស់​របប​ស៊ី​រី​កំណត់​ពី​ការ​ចាប់ផ្តើម​នៃ​ការ​បរាជ័យ​សម្រាប់​ពួក​ប្រឆាំង ហើយ​ដែនដី​ភាគច្រើន​របស់​ប្រទេស​វិល​មក​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុង​ដា​ម៉ាស់ ដែល​ជួយ​ទ្រទ្រង់​ពេញលេញ​ពី​សំណាក់​រុ​ស្ស៊ី និង​អីុ​រ៉​ង់ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ពេល​បច្ចុប្បន្ន​បាត់បង់​ទីតាំងធំ​២​ចុង​ក្រោយ​នៅ​ស៊ី​រី​គឺ​ក្រុង​រ៉ា​កា និង​ក្រុង DEIREZZOR ។ ក្នុង​សុន្ទរកថា​ឯ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ អ​.​ស​.​ប លោក WALID AL MOUA
LEM បន្ត​ថា ស៊ី​រី​ប្តេជ្ញា​ដាច់ខាត​កម្ទេច​ភេរវកម្ម​គ្រប់កន្លែង​ក្នុង​ប្រទេស​ដោយ​ពុំ​មានការ​លើកលែង​ដោយសារ​ពលី​កម្ម​របស់​កងទ័ព​យើង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រជាជន​យើង ៕