ខេត្តកំពង់ចាម ៖ ដំណាំត្រឡាចដែលបានដាំដុះនៅក្នុងឃុំបុសខ្នុរ ស្រុកចម្ការលើ បានហុចផលជាបណ្តើរៗហើយ ជាមួយនោះគេបានឃើញក្រុមឈ្មួញចុះប្រមូលទិញដឹកតាមរថយន្តធំៗ ដើម្បីយកទៅលក់នៅប្រទេសវៀតណាម និងថៃ។ នៅលើផ្ទៃរាប់រយហិកតានៅក្បែរនោះ ក៏គេបានឃើញមានដំណាំផ្សេងៗមានពោត ត្រប់ជាដើម ដែលប្រជាកសិករដាំដើម្បីលក់ទ្រទ្រង់ជីវភាពគ្រួសារ។ មេការកម្មករម្នាក់ឈ្មោះ ហ៊ន់ ចន្ថា ភេទស្រី អាយុ៣៥ឆ្នាំ ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៣ កញ្ញា ២០១៧ថា នៅពេលណាដែលថៅកែស្រីមានចម្ការរាប់រយហិកតានៅក្នុងស្រុកចម្ការ ដែលមានដាំដំណាំផ្សេងៗជាច្រើនមុខនោះ ពេលណាដែលមានការកុម្មង់ទិញច្រើនតោន គាត់ត្រូវដឹកនាំកម្មករប្រុស ស្រី ជាង២០នាក់ ដើម្បីប្រមូលបេះលើកដាក់រថយន្តឲ្យគេ។
ជាក់ស្តែងនៅថ្ងៃទី២២ កញ្ញា ពួកគាត់បានបេះត្រឡាចបាន១រថយន្តទម្ងន់១៩តោន ដោយក្នុង១តោន បានកម្រៃ២៥.០០០រៀល ហើយនៅថ្ងៃទី២៣ កញ្ញា ដោយសារតែមេឃបានបង្អុរភ្លៀងធ្លាក់ចុះមកនោះ មានអ្នកខ្លះបានទៅផ្ទះ និងនៅសល់១១នាក់ បានបន្តនាំគ្នាបេះ និងលើកដាក់លើរថយន្ត។ លោក ហ៊ឹង សុផាត អាយុ៤៣ឆ្នាំ ជាឈ្មួញប្រមូលទិញដំណាំល្ពៅ និងត្រឡាច នៅក្នុងប្រទេសកម្ពុជាប្រាប់ឲ្យដឹងដែរថា នៅក្នុងរដូវវស្សាពេលណាដែលប្រជាកសិករដាំដុះបានផលដំណាំទាំង២មុខនេះគឺគាត់បានចុះប្រមូលទិញជាក់ស្តែងនៅថ្ងៃទី២៣ កញ្ញា ២០១៧ ត្រូវបានចុះប្រមូលត្រឡាចនៅស្រុកចម្ការលើ ដើម្បីនាំចេញទៅកាន់ ទីផ្សារប្រទេសវៀតណាម។ ដែលគេបានកុម្មង់ទិញត្រឡាចទុំជាច្រើនតោនដើម្បីយកទៅធ្វើនំសម្រាប់ទទួលទាន។
លោក ហ៊ឹង សុផាត បញ្ជាក់ថា ត្រឡាចនេះគាត់បានទិញក្នុង១តោនតម្លៃ៥០ម៉ឺនរៀល លុះពេលដឹកយកទៅលក់ទទួលបានផលចំណេញតិចទោះជាបែបណាក្តី រូបលោកនូវតែបន្តរបរនេះទៅមុខទៀត ព្រោះថា បានប្រកបរបរនេះជាង៦ឆ្នាំមកហើយ ដោយកម្រៃចំណេញបានសម្រាប់ផ្តត់ផ្គង់ជីវភាពគ្រួសារ។ ចំពោះហេតុផលដែលកន្លងមកត្រឡាចនៅស្រុកចម្ការលើ ពេលដែលបានផលហើយបែរជាលក់មិនចេញត្រូវបានប្រជាកសិករទុកចោលនៅចម្ការឡើងស្អុយរលួយ និងបេះនោះ មានកត្តាដូចជានៅប្រទេសវៀតណាម និងថៃគេមិនទទួលទិញពីយើង ហេតុដូច្នេះហើយបានជាជួបនឹងវិបត្តិនេះ។ មកដល់ឆ្នាំ២០១៧ ទីផ្សារប្រទេសជិតខាងគេទទួលទិញ ទើបរូបលោកបានចុះប្រមូលទិញពីកសិករនៅក្នុងប្រទេសកម្ពុជាមានដូចជា៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តព្រះវិហារជាដើម ដែលប្រមូលទិញមានល្ពៅ និងត្រឡាច ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង។ ថ្វិត្បិតរបរនេះមិនបានទទួលបានប្រាក់ចំណេញច្រើនក្តី ក៏រូបលោកនៅតែប្រឹងប្រែងបន្តទៅមុខទៀត៕
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...