ខេត្តបន្ទាយមានជ័យនាំចេញស្រូវ និងដំឡូងមីរាប់សិបតោនទៅកាន់ទីផ្សារវៀតណាមក្នុងមួយឆ្នាំៗ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យក្នុង១ឆ្នាំ ស្រូវប្រមាណ៤០តោន និងដំឡូងមី៧០តោន បាននាំចេញទៅប្រទេសវៀតណាម ។ នេះជាប្រសាសន៍របស់អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងកិច្ចស្វាគមន៍ប្រតិភូវៀតណាម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

កិច្ចស្វាគមន៍គណៈប្រតិភូខេត្តវិញឡុងវៀតណាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា រយៈពេល១ឆ្នាំ ខេត្តបន្ទាយមានជ័យវិស័យកសិកម្ម ត្រូវបាននាំចេញទិន្នផលទៅប្រទេសវៀតណាម នាំចេញមានស្រូវប្រមាណ៣០ទៅ៤០តោន និងដំឡូងមី៧០តោនតាមរយៈសម្ព័ន្ធដំឡូងមីកម្ពុជាបានចុះកុងត្រាជាមួយប្រទេសវៀតណាម នាំចេញប្រមាណ៩លានតោនទូទាំងប្រទេសកម្ពុជា ក្នុងនោះ មាន៧០តោនសម្រាប់ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមបានបញ្ជាក់ថា សុំអោយប្រតិភូខេត្តវិញឡុងវៀតណាម ក្រោយមកបំពេញទស្សនកិច្ចក្នុងខេត្តបន្ទាយមានជ័យ ដែលបានឃើញលើវិស័យកសិកម្មដែលកំពុងមានការរីកចម្រើន និងសុំអោយមានការគាំទ្រទទួលទិញកសិកម្មកម្ពុជា ដែលបង្ហាញនូវមនោសញ្ចេតនាស្រលាញ់រាប់អាននិងជាចំណងមិត្តភាពដ៍រឹងមាំ ស្ថិតស្តេរជាយូរអង្វែងតទៅ ។

ឯកឧត្តម ង្វៀង គ្វិញថៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងបានកោតសសើរចំពោះខេត្តបន្ទាយមានជ័យ គែមានការរីកចម្រើនលើវិស័យកសិកម្មនិងវិស័យផ្សេងៗ និងបង្ហាញការចាប់អារម្មណ៍ចំពោះវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជាវិស័យអាទិដ្ឋភាពមានការរីកចម្រើនសម្រាប់ផលិតនាំចេញទៅប្រទេសវៀតណាម ដែលមានសក្តានុពលក្នុងខេត្តមានស្រាប់ក្រោយត្រឡប់ទៅវិញ និងទំនាក់ទំនងផ្នែកវិនិ្នយោគ ដើម្បីបន្តការលើកកម្ពស់ស្មារតីភាពជាអ្នកជិតខាងមិត្តភាព និងសហប្រតិបត្តិការលើវិស័យពាក់ព័ទ្ធស្ថិតស្ថេរយូរអង្វែង ៕











ចែករំលែកព័តមាននេះ