ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំហើញវត្តមានសត្វខ្លាត្រី ជាថ្មីម្តងទៀតនៅបឹងទន្លេសាប ភូមិសាស្រ្តខេត្តពោធិ៍សាត់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលនេះបង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា ។ នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ…

រាជធានីភ្នំពេញ ៖ គំហើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លសាបភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលនេះបង្ហាញពីលទ្ធផលវិជ្ជមានពីការស្តារព្រៃ និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា ។ នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពី កំណត់ត្រារូបភាពនៃសត្វខ្លាត្រីដ៏កម្រតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបង្ហាញពីផ្លែផ្កានៃកិច្ចសហការក្នុងការស្ដារព្រៃលិចទឹកឡើងវិញរយៈពេលវែងនៅតំបន់អេកូឡូស៊ីទឹកសាបដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ។

ខេត្តពោធិ៍សាត់ បឹងទន្លេសាប ប្រទេសកម្ពុជា (ទិវាដីសើមពិភពលោក ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦) ៖ សត្វខ្លាត្រី មួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀតនៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្ដាលឆ្នាំ ២០២៥ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ