ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន​ស្មៅ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ​ខ្វះ​អ្នក​ថែទាំ​ស្រោច​ទឹក ​កំពុង​តែ​ងា.ប់​ជា​បណ្តើរ​ៗ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សួនច្បារ និង​សួន​ស្មៅ​នៅ​តាម​ទី​សា​ធារ​ណៈ និង​ដងផ្លូវ​នានា​នៅ​ក្នុង​រាជធានី​

រាជធានី​ភ្នំពេញ​ ៖​ សួនច្បារ និង​សួន​ស្មៅ​នៅ​តាម​ទី​សា​ធារ​ណៈ និង​ដងផ្លូវ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​តែ​ងា.ប់​ និង​រេចរឹល​ជា​បណ្តើរ​ៗ ដោយសារ​តែ​ខ្វះ​អ្នក​មើលថែ​ទាំ​ស្រោច​ទឹក ពី​អាជ្ញាធរ មូលដ្ឋាន និង​អង្គភាព សួនច្បារ​នៃ​មន្ទីរ​សារ​ធារ​ណការ​រាជធានី​ភ្នំពេញ ។

ជាក់ស្តែង សួនច្បារ​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្បែរ​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣ ក៏ដូច​ជា​សួន​ស្មៅ នៅ​មុខ​ស្ថានីយ៍​ប្រេង​កាល់​តិច ក្រោម​ស្ពាន​អាកាស​៧​មក​រា (​ពេទ្យ​លោកសង្ឃ​)​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​កំ​ពុង​តែងា.ប់​ និង​រេចរិល​អស់ហើយ ។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា សួន​ស្មៅ​នៅ​ចំណុច​ស្ពាន​អាកាស​ថ្មើរជើង នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​រៀបចំ​ស្ថាបនា ឡើង​ដើម្បី​កែ​លំអរ​ជុំវិញ​សងខាង​ស្ពាន ​។​ ចាប់​តាំង​ពី​ស្ពាន​អាកាស​ថ្មើរជើង បាន​បើក​សម្ពោធមុន​ដំបូង គេ​សង្កេត​សួន​ស្មៅ​ទាំងនោះ មាន​អ្នក​ថែទាំ​ស្រោច​ទឹកជា​ប្រចាំ ។​ លុះ​ក្រោយមក​អង្គភាព​ជំនាញ ដែល​ទទួល​មើលថែ​ទាំ​ហាក់ដូចជា​មិន​បាន​យកចិត្ត​ទុក​ទទួលខុសត្រូវ មើលថែ​ទាំ​បណ្តោយ អោយ​គេ​លក់ដូរ​លើ​សួន​ស្មៅ​, ដើរ​ចុះឡើង ដាក់​របស់របរ ជិះ​លើ​សួន និង​មិន​ស្រោច​ទឹកជា​ហេតុ​អោយ​ស្មៅ​ងា.ប់ និង​រេចរឹល​អស់​។

ដោយឡែក​ទៀត សួន​ស្មៅ​មួយ​កន្លែង​ទៀត​នៅ​ក្រោម​ស្ពាន​អាកាស​៧ ​មក​រា​ នៅ​មុខស្ថានីយប្រេង​កាល់​តិច ក៏បាន​ងា.ប់​អស់​បណ្តើរ​ៗ​ដែរ​។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា មូលហេតុដែល​ស្មៅ​ងា.ប់​អស់ នោះ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ រដូវប្រាំង​នេះ អាកាសធាតុ​ក្តៅ និង​ម្យ៉ាងទៀត អ្នក​មើលថែ​ទាំង​មិន​បាន​ស្រោច​ទឹក​អោយ​បាន​ដិត​ដល់ ។

ក្រៅពី​នោះ នៅ​មាន​សួនច្បារ​ជា​ច្រើន​ទៀត នៅ​តាម​ដងផ្លូវ និង​ទី​សា​ធារ​ណៈនា​នា​មួយ​ចំនួន​ក៏បាន​ងា.ប់​ និង​រេចរឹល​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ