ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! នាំ​គ្នា​ជិះ​កាណូត​លេង​មើល​គេ​ប្រណាំងទូក ស្រាប់តែ​…

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ញ៉ែ​ម ឈុ​ន​លី បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ញ៉ែ​ម ឈុ​ន​លី បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា មាន ករណី​លិច​កាណូត​មួយ​គ្រឿង បណ្តាល​កុមារ​ម្នាក់​លិច​បាត់​រក​មិនឃើញ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ស្ទឹង​សែន ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

កុមារី​រង​គ្រោះ​មានឈ្មោះ អឹង នី​ហ្សា អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ អឹង បូ​រ៉ា អាយុ​២៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឈឹង គ​ន្ធា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ខាងលើ​។

លោក​អធិការ​បន្ត​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​ខាងលើ​នៅ​ក្នុងភូមិ​មាន​រៀបចំ​ពិធី​ប្រណាំង​ទូង​ខ្នាត​តូច ដើម្បី​អបអរសាទរ​សប្បាយ​រីករាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​យើង​។ ពេល​នោះ​បង​ប្អូន​៥​ទៅ​៦​នាក់​មាន​ចាស់​មាន​ក្មេង​បាន​ជិះ​កាណូត​មួយ​គ្រឿង​បើក​កម្សាន្ត ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឪពុកមា​នាំ​ឡើង​លើ​កាណូត​នោះ​ផង​ដែរ ខណៈ​ពេល​កំពុង​តែ​ជិះ​លេង​កម្សាន្ត​យ៉ាង​សប្បា​យ​នោះ ស្រាប់តែ​គាប់​ជួន​កាណូត​នោះ​ក៏​លិច ហើយ​ត្រូវ​បាន​អ្នក​ភូមិ និង​សាច់ញាតិ​នាំ​គ្នា​ជួយ​សង្គ្រោះ​បានជា​ច្រើន​នាក់ នៅ​សល់​តែ​កុមារី​រង​គ្រោះ​រក​មិន​ទាល់​ឃើញ​ទាល់តែ​សោះ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ កញ្ញា ទើប​សព​កុមារី​រង​គ្រោះ​អណ្តែត​ឡើង ហើយ​ក៏​នាំ​គ្នា​ស្រង់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ខាងលើ​លោក​អធិការ​ក៏​សូម​អំពាវនាវ​ដល់​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​កូន​ៗ មិន​គួរ​ឲ្យ​មានការ​ធ្វេសប្រហែស​ដូច​ជា​ករណី​ខាងលើ​នេះនោះ​ទេ នាំ​ឲ្យ​មានការ​សោកស្តាយ​៕