ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ពព្រិច​ភ្នែក​សោះ​ត្រូវ​ឆេះ​ខ្ទេច

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សណ្ឋាគារ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ត្របាក់​មួយ​ប៉​ព្រិច​ភ្នែក

ខេត្តសៀមរាប ៖ សណ្ឋាគារ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ត្របាក់​មួយ​ប៉​ព្រិច​ភ្នែក បង្ក​ឱ្យ ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ កំពុង​គេង​នៅ​តាម​បន្ទប់​នីមួយ​ៗ នៅ​វេលា​ម៉ោង​១២ និង​២០​នាទី រសៀល ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ទោ អ៊ុ​ន ភី​រម្យ នាយ​រង​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ អគ្គិភ័យ​ឆាបឆេះ​បន្ទប់​របស់​សណ្ឋាគារ នៅ​ជាន់​ទី​៤​បន្ទប់ លេខ​៤១០ បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​លោក​ដឹកនាំ​កម្លាំង និង​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប ចំនួន​៤​ឡាន ប្រើ​ទឹក​អស់​២​ឡាន ដោយ​ពុំ​មានការ​រាលដាល​ដល់​បន្ទប់​ផ្សេង​ទៀត​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ម្ចាស់​សណ្ឋាគារ​មានឈ្មោះ បែ នី កិក​ទី ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ មុខរបរ ជា​ថៅកែ ជនជាតិ​បារាំង ហើយ និង​អ្នកគ្រប់គ្រង ឈ្មោះ សាំង សុ​គុណ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​មាន​ទីលំនៅ​ដូច​ខាងលើ​។   សម្តី​អ្នកគ្រប់គ្រង​សណ្ឋាគារ ប្រាប់​សមត្ថកិច្ច​យើង​ថា មូលហេតុ​ដែល​ឆេះ​បន្ទប់​នោះ គឺ​មក​ពី​ផ្ទុះ​ខ្សែភ្លើង ចេញពី​បន្ទប់​លេខ​៤១០ ជាន់​ទី​៤​ព្រោះ​គ្មាន​អ្នក​ស្នាក់​នៅទេ​។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ខូចខាត​រួម​មាន ទូរទស្សន៍​ចំនួន​១​គ្រឿង គ្រែ​១ ពូក​១​កញ្ចក់ និង​បង្អួច ដែល​សមត្ថកិច្ច និង​អ្នកគ្រប់គ្រង​បាន​វាយ កំទេច​ដើម្បី​ទាញ​ស៊ី​យ៉ូ ចូល​ពន្លត់ ទើប​ធ្វើ​ឱ្យ​រលត់​បាត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃ​ដដែល​៕