ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ស្រី​​រង​គ្រោះ​ដល់​ថ្ងៃ​គម្រប់​ខួប​ស្លា.ប់​​១​ឆ្នាំ តែ​​រកមុខ​ជនដៃដល់​​​មិន​ទាន់​រក​ឃើញ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រហូត​មក​ដល់​ពេល​នេះ កុមារី លួត លី​ហ្សា ដែល​ត្រូវ​ឃា.តករ​សម្លា.ប់​មាន​រយៈពេល​១​ឆ្នាំ​​មក​ហើយ និង​ដល់​ពេល​នេះ ត្រូ​វ​បាន​ធ្វើ​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ។ ចំណែក​ឪពុក​ម្តាយ​ និង​សាច់​ញាតិ ក៏​បាន​ទទូច​សុំ​ឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ រហូត​មក​ដល់​ពេល​នេះ កុមារី លួត លី​ហ្សា ដែល​ត្រូវ​ឃា.តករ​សម្លា.ប់​មាន​រយៈពេល​១​ឆ្នាំ​​មក​ហើយ និង​ដល់​ពេល​នេះ ត្រូ​វ​បាន​ធ្វើ​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ។ ចំណែក​ឪពុក​ម្តាយ​ និង​សាច់​ញាតិ ក៏​បាន​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​ព​ន្លឿ​ន​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ឆាប់ ដើម្បី​រក​យុ​ត្តិ​ធម៌​ជូន​កូនស្រី​​ដែល​រង​គ្រោះ​ផង។

ការ​ធ្វើ​បុណ្យខួប​១​ឆ្នាំ​ នៃ​ការ​ស្លា.ប់​យ៉ាង​ជូរ​ចត់​របស់​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ធ្វើ​កាលពី​ថ្ងៃទី​១០ និង​ទី​១១ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ទំនប់​«​ក​៥» សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត ។ ហើយ​កុមារី លួត លី​ហ្សា ពេល​ត្រូវជនដៃដល់​សម្លា.ប់ ទើប​មាន​អាយុ​៧​ឆ្នាំប៉ុណ្ណោះ ដែល​មាន​ឪពុក​ឈ្មោះ សំ សាន្ត អាយុ៣៣​ឆ្នាំ ជា​កម្មករ​នៅ​ផ្សារ​ថៃ និង​ម្តាយ​ឈ្មោះ យាន ខេមរា អាយុ​៣២​ឆ្នាំ និង​មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ សាន្ត មេត្តា អាយុ​៣​ឆ្នាំ ។

ទិដ្ឋភាព​ថ្ងៃ​ធ្វើ​បុណ្យ​គម្រប់​ខួប​១​ឆ្នាំ​ដល់​កុមារី លួត លី​ហ្សា គេឃើញ​មាន​បងប្អូន​អ្នក​ជិតខាង​ និង​សាច់ញាតិ​ លោកគ្រូ ​អ្នកគ្រូ ​និង​សិស្ស​រួម​ថ្នាក់ បាន​ចូលរួម​បុណ្យ​តាម​ប្រពៃណីផងដែរ។ ហើយ​ចំពោះ​បច្ច័យ​ដែល​បាន​មក​ពី​ចូល​បុណ្យ​នេះ ត្រូវ​បាន​ឪពុក​ម្តាយ​ទិញ​សម្ភារៈ​សិក្សា​ជូន​សិស្ស​រួម​ថ្នាក់​របស់​នាង​​ចំនួន​៥០​នាក់ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ជូន​វិញ្ញាណក្ខន្ធ​កុមារី លួត លី​ហ្សា បើ​មាន​ជាតិ​ក្រោយ ​សូម​ឲ្យ​មាន​អាយុ​វែង ​និង​រៀន​ពូកែ​ដូច​ជាតិ​នេះ ។

ជាមួយ​គ្នា​នេះ ឪពុក​ម្តាយ​និង​សាច់ញាតិ​បាន​ទទូច​សុំ​ឱ្យ​សមត្ថកិច្ច ទាំង​នគរបាល​ និង​កង​រាជ
អាវុធ​ហត្ថ សូម​ជួយ​ព​ន្លឿ​ន​ការ​ស្រាវជ្រាវ​ និង​រកយុត្តិធម៌​ជូន​កូនស្រី​របស់​គាត់​ដែល​ត្រូវ​ជន​ដៃដល់​​​សម្លា.ប់ ​ហើយ​យក​ទៅ​កប់ និង​យក​ដុំ​ដី​សង្កត់​ពីលើ កាលពី​យប់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ នៅ​ភូមិ​ទំនប់​«​ក​៥» សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុងប៉ោយ​ប៉ែ​ត ។

ជនដៃដល់​រូប​នេះ​​បាន​សម្លា.ប់​កុមារី​រង​គ្រោះ ខណៈ​​ពេល​នាង​ចេញពី​សាលារៀន​ទំនប់​ «​ក​៥»​ ហើយ​ដើរមក​ផ្ទះវិញ ។ ដោយសារតែ​​បាត់​នាង​មិនឃើញ​មក​ផ្ទះ ឪពុក​ម្តាយ​ក៏​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​រក ​និង​ប្រទះ​ឃើញ​ស.ព​នាង​ត្រូវ​​ជនដៃដល់​​​កប់​នៅ​ក្បែរ​របង​ថ្ម​ក្បែរ​សាលា​រៀន និង​យក​ដុំ​ដី​សង្កត់ពីលើ មាន​ចម្ងាយ​ពី​ផ្ទះ​ជាង​១០០​ម៉ែត្រ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក​វរសេនីយ៍​ត្រី នួន​នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា ករណី​កុមារី លួត​ លី​ហ្សា ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា.ប់​កប់​ក្បែរ​នៅ​សាលារៀន​នោះ សមត្ថកិច្ច​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​រក​ភស្តុតាង​នានា​​​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​លើ​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ