ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ប្រារព្ធ​ព្រឹត្តិការណ៍​រាប់​ថយក្រោយ «500 Days To Go» នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤

1 ឆ្នាំ មុន

បារាំង ៖ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) នឹង​ដើរតួ​យ៉ាង​

បារាំង ៖ ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង (Emmanuel Macron) នឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្នុង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​រាប់​ថយក្រោយ «500 Days To Go» រហូត​ដល់​ការ​ចាប់ផ្តើម​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤​។

ប្រធានាធិបតី​បារាំង បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​អ្នក​ឧបត្ថម្ភ ដៃគូ​សំខាន់​ៗ និង​ជា​ពិសេស​ជាមួយ​លោក Thomas Jolly ដែល​ជានា​យក​ទទួល​បន្ទុក​សិល្បៈ​នៃ​ព្រឹត្តិការណ៍​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ដើម្បី​ពិភាក្សា​អំពី​ការ​រៀបចំ ដែល​បាន​និង​កំពុង​រៀបចំ​សម្រាប់​ការ​បើក និង​បិទ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ដែល​ខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​ក្រោយ ត្រូវ​បាន​រំពឹង​ថា នឹង​ពិសេស​ជាទី​បំផុត​។ ដោយ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​លើ​ផ្លូវ​ប្រវែង​៦​គីឡូ​ម៉ែត្រ​តាម​ដង​ទន្លេ​សេន (Seine) ជាមួយនឹង​កន្លែង​លក់​សំបុត្រ​ចំនួន​៧​ម៉ឺន​សន្លឹក និង​សំបុត្រ​ឥត​គិតថ្លៃ ដែល​រំពឹង​ថា​នឹង​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ចាប់ពី​៤០​ដល់​៦០​ម៉ឺន​នាក់​។

គោលបំណង​ដ៏​ធំ​របស់​លោក ម៉ា​ក្រុង ដែល​ចេញ​ជា​សេចក្តីថ្លែងការណ៍​គឺ ដើម្បី​ធានា​ថា មនុស្ស​គ្រប់​គ្នា នៅ​ក្នុង​គ្រប់​ក្រសួង​ទាំងអស់ ក៏​ដូច​ជា​រដ្ឋបាល​រដ្ឋាភិបាល​បារាំង គឺ​កំពុងធ្វើការ​លើ​របៀបវារៈ និង​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​ឆ្នាំ​២០២៤ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ខណៈ​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៨ កញ្ញា​៕ (​ដកស្រង់​ចេញពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ