ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​យក​រំសេវ​ផាវ​គ្រាប់បែក​ទៅ​ច្នៃ ​បោក​ត្រី ស្រាប់តែ​ផ្ទុះ​លាន់​យ៉ាង​កក្រើក

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដាច់​ប្រអប់ដៃ និង​របួស​ពេញ​ខ្លួន ខណៈ​ពេល​កំពុង​យក​រំសេវ​ផាវ​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដាច់​ប្រអប់ដៃ និង​របួស​ពេញ​ខ្លួន ខណៈ​ពេល​កំពុង​យក​រំសេវ​ផាវ​គ្រាប់បែក​ទៅ​ផ្សំ​លាយ​គ្នា​បុ.ក​នឹង​ត្បាល់​ក៍​ផ្ទុះ​លាន់​កក្រើក​រឿង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​អូរ​កប់​អង្ករ​ទល់មុខ​ចំការ​ខ្លឹម​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឌុ​ច សូ​នី ភេទ ប្រុស អាយុ​៣៧​ឆ្នាំ (​មុខរបរ​កសិករ​) មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ រង​របួសធ្ងន់​ដាច់​ប្រអប់ដៃ និង​របួស​មុខ ជើង ជា​ច្រើន​កន្លែង​។

មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​យក​ផាវ​គ្រាប់បែក​ចាក់​រំសេវ​ចូល​ទៅ​ត្បាល់​រួច​បុ.ក​បញ្ចូល​គ្នា ទើប​បណ្ដាល​អោយ​ផ្ទុះ​លាន់ឮ​ដូច​ផ្ទុះ​គ្រាប់ រង​របួសធ្ងន់​តែ​ម្តង​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ