រឿង​ស្មាន​មិន​ដល់​! បុរស​ម្នាក់​អារ​.​ក​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ ព្រោះតែ​…


ឥណ្ឌា ៖ កាលពី​ថ្ងៃ​សុក្រ ឪពុក​ម្តាយ​ជា​ច្រើន​នាក់​បាន​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​អន្តរជាតិ Ryan International School នៅ Gurgaon ក្នុង New Delhi នៃ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បុគ្គលិក​ម្នាក់​ក្នុង​សាលា​ត្រូវ​បាន​ចោទប្រកាន់​ថា អារ​.​ក​សិស្ស​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ត្រឹមតែ​៧​ឆ្នាំ ពេល​កំពុង​ព្យាយាម​ចាប់រំលោភ​។

ភាគី​ខាង​ប៉ូលិស​បាន​និយាយ​ថា អ្នកបើកបរ​រថយន្ត​សាលា​ដែល​មានឈ្មោះ​ថា Ashok បាន​អារ​.​ក​ក្មេង​ប្រុស Pradyuman Thakur ក្នុង​បន្ទប់ទឹក បន្ទាប់​ពី​ក្មេង​ប្រុស​នោះ​ជំទាស់​ការ​បំពាន​ផ្លូវភេទ​។

លោក Simardeep Singh ដែល​ជា​ស្នងការ​រង​បាន​ប្រាប់​មក​ថា «​ជន​ដែល​ត្រូវ​ចោទប្រកាន់​បាន​សារភាព​ថា បាន​ប្រព្រឹត្តិ​ពិតមែន​»​។

លោក​បាន​បន្ត​ថា ក្មេង​ប្រុស​នោះ​បាន​បដិសេធ​ការ​បំពាន ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​សម្រេចចិត្ត​សម្លាប់​ដើម្បី​បិទ​បាំង​ការ​រំលោភ​។

កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ឪពុក​ម្តាយ​របស់​សិស្ស​ប្រមាណ​១​ពាន់​នាក់​ក្នុង​សាលា​ខាងលើ​បាន​ព្យាយាម​ទាមទារ​ឲ្យ​សាលា​ចាប់​អ្នកគ្រប់គ្រង​ផង​ដែរ​។ ប៉ុន្តែ​ប៉ូលិស​បាន​ហ៊ុម​ព័ទ្ធ​សាលា ដើម្បី​ការពារ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​។ សាលារៀន​នេះ​ក៏​បាន​ផ្អាក​ការងារ​របស់​នាយក​សាលា និង​ធានា​ថា នឹង​សហការ​ជាមួយ​អ្នកស៊ើប​អង្កេត​។

អាជ្ញាធរ​បាន​និយាយ​ថា ពួក​គេ​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​លើ​សន្តិសុខ​ក្នុង​សាលា​ហើយ​។

សាលារៀន Ryan International នេះ​ស្ថិត​ក្នុង​ចំណោម​សាលារៀន​ធំ​ៗ និង​មាន​សាខា​ប្រមាណ​១៥០ ក្នុង​ប្រទេស​ឥណ្ឌា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​។ សាលា​នេះ​ក៏​បាន​ជួប​ប្រទះ​នឹង​រឿងអាស្រូវ​ធំ​មួយទៀត​ផង​ដែរ​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​មានការ​ប្រទះ​ឃើញ​សាកសព​សិស្ស​អាយុ​៦​ឆ្នាំ​ម្នាក់​ក្នុង New Delhi​។

ក្នុង​ករណី​នោះ ប៉ូលិស​បាន​ចាប់ខ្លួន​នាយក​សាលា គ្រូបង្រៀន​ម្នាក់ និង​បុគ្គលិក​ចំនួន​៣​នាក់​ទៀត​ព្រោះតែ​មិន​មើលថែ​សិស្ស​បាន​ដិត​ដល់​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ