ខេត្តបន្ទាយមានជ័យ ៖ ថៅកែទិញស្រូវ២នាក់ប្តីប្រពន្ធ ត្រូវបានគេស្គាល់ថា (សង្ហារ និងចែមួយទិញស្រូវ) កំពូលបោ.កប្រាស់ទិញស្រូវទៅលក់ លុះលក់បានលុយវេចរត់គេចខ្លួនបាត់ធ្វើអោយប្រជាកសិករទឹកភ្នែក រួមទាំងមានទាំងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងផងដែរ។
ឈ្មួញទិញស្រូវបោ.កប្រាស់ខាងលើនេះ មានប្តីឈ្មោះ វ៉ាន់ ហៅយ៉ាប់ អាយុជាង៣០ឆ្នាំ និងប្រពន្ធឈ្មោះ អាមួយ មានអាយុជិត៣០ឆ្នាំ និងមានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី រស់នៅភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
![Picture]()
បើតាមអ្នកជិតខាងម្នាក់បានប្រាប់ថា ឈ្មួញស្រូវជាប្តីឈ្មោះ វ៉ាន់ ហៅយ៉ាប់ និងប្រពន្ធឈ្មោះ អាមួយ ដែលគេស្គាល់ថា (សង្ហារ និងចែមួយទិញស្រូវ) បានរកស៊ីទិញស្រូវដាក់តាមរោងម៉ាស៊ីនស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល៣ទៅ៤ឆ្នាំនេះទេ។ ហើយកាលពីរកស៊ីដំបូងមានរថយន្តជិះផ្ទាល់ខ្លួនម៉ាកហាយឡិនឌ័រ១គ្រឿង និងរថយន្តធុនធំដឹកស្រូវ១គ្រឿង ប៉ុន្តែក្រោយមកក៏បានទៅទិញរថយន្តធុនធំ១គ្រឿងទៀតពីអ្នកជិតខាង ដោយបង់រំលួស ហើយគ្មានលុយអោយគេ ម្ចាស់រថយន្តក៏យកវិញ នៅសល់តែរថយន្តធុនធំ១គ្រឿងរកស៊ីទិញស្រូវតែប៉ុណ្ណោះ។
![Picture]()
អ្នកជិតខាងបានបញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មួញ២នាក់ប្តីប្រពន្ធនេះ បានដើរទិញស្រូវក្នុងខេត្តបន្ទាយមានជ័យ ពីប្រជាកសិករនៅស្រុកភ្នំស្រុក និងស្រុកមង្គលបូរី ក្រោយលក់បានលុយរាប់ម៉ឺនបាត ក៏វេចរត់ចោលស្រុកម្តងហើយ តែត្រូវបានអ្នកតាមរកមុខ។ លុះបាត់រហូត១ឆ្នាំទើបលេចមុខទិញស្រូវនៅឆ្នាំ២០២២នេះ តែមកគ្មានលុយទិញស្រូវ ក៏បានប្អូនប្រុសជីដូនមួយម្តាយខាងប្រពន្ធ បានដាក់ហ៊ុនរកស៊ីដើរទិញស្រូវ ដោយចងការលុយឪពុកមាជាង៣ម៉ឺនដុល្លារ និងប្អូនប្រុសលក់ស្រែបាន៧០ម៉ឺនបាត និង៥.០០០ដុល្លារ ព្រមទាំងបានទិញរថយន្តកាមរីឆ្លាម១គ្រឿងទៀតសម្រាប់ដើរទិញស្រូវ។
![Picture]()
បន្ទាប់ពីឈ្មួញទិញស្រូវ២នាក់ប្តីប្រពន្ធនេះ ក្រោយពីបោ.កប្រាស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០២១ លុះដើរទិញស្រូវនៅស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ប្រជាកសិករមិនព្រមលក់អោយទេ ប៉ុន្តែដោយសារបានហ៊ុនជាមួយបងជីដូនមួយដើរទិញ ទើបប្រជាកសិករលក់ស្រូវអោយ ដោយទិញអោយលុយពេញខ្លះ និងទិញកក់លុយខ្លះ លុះពេលយកស្រូវទៅលក់អោយរោងម៉ាស៊ីនបានលុយហើយ ស្រាប់តែប្តីប្រពន្ធខាងលើនេះវេចលុយរត់បានជាលើកទី២ម្តងទៀត។
![Picture]()
គួរបញ្ជាក់ថា ២នាក់ប្តីប្រពន្ធខាងលើនេះ បានបោ.កប្រាស់ប្រជាកសិករចំនួន២៣គ្រួសារ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលលុយសរុបប្រមាណជិត៨០ម៉ឺនបាត ប្រហាក់ប្រហែលជិត៣ម៉ឺនដុល្លារ និងបោ.កប្រាស់ទាំងបងប្អូនជីដូនមួយដែលបានដាក់ហ៊ុនរកស៊ីទិញស្រូវ២នាក់បងប្អូន មានលុយ៣ម៉ឺនដុល្លារ និង៧០ម៉ឺនបាត និង៥.០០០ដុល្លារទៀត និងថែមទាំងទិញរថយន្តឆ្លាមអោយជិះ១គ្រឿងទៀត គឺយកទៅបាត់ទាំងអស់។
![Picture]()
ពាក់ព័ន្ធករណី២នាក់ប្តីប្រពន្ធដែលឈ្មួញទិញស្រូវបោ.កប្រាស់ប្រជាកសិករ ដោយទិញស្រូវមិនអោយលុយនេះ ឃើញថា ក៏មានប្រជាពលរដ្ឋចំនួន២៣គ្រួសារ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការផងដែរ ដើម្បីឱ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ