ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រើ​ DRONE ​បំពេញបេសកកម្ម​សម្ងាត់ ដឹង​ថា សម្ងាត់​អីអត់…

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នា​ពេល​នេះ​មាន​បំណង​ប្រើ DRONE អវកាស BOEING X-37 ដើម្បី​

សហរដ្ឋ​អា​មេ​រិ​ក ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​នា​ពេល​នេះ​មាន​បំណង​ប្រើ DRONE អវកាស BOEING X-37 ដើម្បី​បំពេញបេសកកម្ម​សម្ងាត់​លើក​ទី​៥​សម្រាប់​កងទ័ពអាកាស ។ កាលបរិច្ឆេទ​ចាប់ផ្តើម​បេសកកម្ម​នេះ​គឺ​ថ្ងៃ​ទី​៨ កញ្ញា ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ក្រុមហ៊ុន​អវកាស​ឯកជន​អា​មេ​រិ​ក SPACEX ។

កាំជ្រួច FALCON 9 របស់​ក្រុមហ៊ុន SPACEX ត្រូវ​ប្រើ​ជា​លើក​ដំបូង​សម្រាប់​បញ្ជូន DRONE X-37B ខណៈ​មុន​នេះ​តែង​ប្រើ​កាំជ្រួច ATLASV បាញ់​បង្ហោះ​ដោយ​ក្រុមហ៊ុន UNITED LAUNCE ALLIANCE ។ DRONE ជា​ពាក់កណ្តាល​យានអវកាស​អាច​ហោះហើរ​ជុំវិញ​ផែនដី​រយៈពេល​ច្រើន​ឆ្នាំ ហើយ​អាច​ចុះ​មក​វិញ ដោយ​ស្វយ័ត​លើ​ព្រ​លាន​យន្តហោះ​មួយ ។ រយៈពេល​សរុប​នៃ​ការ​ហោះហើរ​៤​លើក​គឺ​លើស​ពី​២.០០០​ថ្ងៃ ។ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា យាន​នេះ​គ្រោង​សម្រាប់​ការ​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​ពិសេស​ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​លើក​មុន​រយៈពេល​២​ឆ្នាំ ។

ទោះបី​យ៉ាងណា អ្នក​ជំនាញការ​រុ​ស្ស៊ី និង​បរទេស​ជា​ច្រើន​ជឿជាក់​ថា ការ​បកស្រាយ​ផ្លូវការ​គ្រាន់តែ​ជា​ការ​បិទ​បាំង​មួយ​តែ​ចំណុច​សំខាន់​នៃ​គម្រោង​នេះ​សហរដ្ឋ​អា​មេ​រិ​ក​ពុំ​លាតត្រដាង​ឡើយ ។

យោង​តាម​ព័ត៌មាន​នានា​ថា DRONE អវកាស​សម្ងាត់​នេះ​ផលិត​រួម​គ្នា​ជាមួយ​អង្គការ NASA គ្រោង​សម្រាប់​បច្ចេកវិទ្យា​នានា​ដើម្បី​កម្ទេច​បណ្តា​ផ្កាយ​រណប​នៅ​តារាវិថី ឬ​សម្រាប់វាយប្រហារ​មក​លើ​ដែនដី ។ គេ​ចាំ​មើល​ថា តើ​យាន​នេះ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ អ្វីខ្លះ ខណៈ​ការ​បញ្ជូន​ទៅ​តារាវិថី​នៃ DRONE អវកាស​អាច​ចាត់​ទុក​ថា​ជា​ការ​រៀបចំ​សម្រាប់​ការ​ពង្រីក​បណ្តា​សកម្មភាព​យោធា​ក្នុង​ទី​អវកាស ។

DRONE អវកាស​នេះ​មាន​ទម្រង់​ជា​យានអវកាស​ដែល​គេ​ធ្វើ​ឱ្យ​មាន​ទំហំ​តូច​ប្រវែង​៨,៩​ម៉ែត្រ ហើយ​មាន​ទម្ងន់​៥​តោន ។ អង្គការ NASA និង​ក្រុមហ៊ុន​ប៊ូ​អីុង ចាប់ផ្តើម​រៀបចំ​ការ​ផលិត​យាន​បែប​នេះ​តាំងពី​ឆ្នាំ​១៩៩៩ ។ យាន​ផលិត​ដំបូង​សម្រាប់​ការងារ​ជួសជុល​បណ្តា​ផ្កាយ​រណប ប៉ុន្តែ​៥​ឆ្នាំ​ក្រោយមក​គម្រោង​នេះ​ត្រូវ​ផ្ទេរ​ឱ្យ​ដល់ទី​ភ្នាក់ងារ​សម្រាប់​បណ្តា​គម្រោង​ស្រាវជ្រាវ​ឈានមុខ​ខាង​កិច្ច​ការពារ DARPA ។ បច្ចុប្បន្ន​កងទ័ពអាកាស​អា​មេ​រិ​ក​មាន DRONE ប្រភេទ​នេះ​២​គ្រឿង ។ យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា យាន​នីមួយ​ៗ​អាច​ហោះហើរ​ក្នុង​កម្ពស់​រវាង​ពី​២០០​ទៅ​៧៥០​គីឡូម៉ែត្រ ហើយ​អាច​ផ្លាស់​ប្តូរ​តារាវិថី​យ៉ាង​ឆាប់ បំពេញ​ការ​ស៊ើបការណ៍ និង​ដឹក​ជញ្ជូន​ទៅ​កាន់​ទី​អវកាស​នូវ​របស់របរ​មួយ​ចំនួន ។

តាម TWITTER កងទ័ពអាកាស​អា​មេ​រិ​ក​និយាយ​ថា យាន​នេះ​ជា​យាន​ទំនើប និង​មាន​បច្ចេកវិទ្យា​ខ្ពស់ ៕