ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​ ពេល​ភ្ជួរដីចម្ការស្វាយចន្ទី​រប្រទះ​ឃើញ​គ្រា.ប់​B67​ចំនួន​០៧​គ្រាប់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង នៅ​ពេល​គាត់​ភ្ជួរដីចម្ការ​ស្វាយចន្ទីរ ស្រាប់តែ​ផុស​ចេញ​នូវ​គ្រាប់កាំភ្លើង​ធុនB67ចំនួន​០៧​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី១០ មីនា ត្រង់​ចំណុច​ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ស្រុក​សំឡូត…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង នៅ​ពេល​គាត់​ភ្ជួរដីចម្ការ​ស្វាយចន្ទីរ ស្រាប់តែ​ផុស​ចេញ​នូវ​គ្រាប់កាំភ្លើង​ធុនB67ចំនួន​០៧​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី១០ មីនា ត្រង់​ចំណុច​ភូមិ​អូរ​តា​ទៀក ឃុំ​តា​តោក ស្រុក​សំឡូត ដែល​ជា​គ្រាប់​សេសសល់​ពី​សម័យ​សង្គ្រាម​ ។ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី ដែល​ប្រទះ​ឃើញ​គ្រា.ប់​ឈ្មោះ ចាន់ ភា ភេទប្រុស ​អាយុ​៣៤​ឆ្នាំ​ ។

គាត់​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនោះ នៅ​ពេល​គាត់​ភ្ជួរ​ដី​ក្នុង​ចំការ​ស្វាយចន្ទី​របស់​គាត់ ដែល​ដាំ​ដុះ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​។ កសិករ​រូប​នេះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា គ្រា.ប់​នោះ​ត្រូវ​បាន​គេ​កប់​នៅ​ក្នុង​ដី ហើយ​វា​បាន​ផុស​ឡើង​ពេល​គាត់​ភ្ជួរ​ប៉ះ​ចំ​វា​ ។ ក្រោយ​ប្រទះ​ឃើញ​គាត់​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ភ្លាម​ៗ​ដែរ​។

បើ​តាម​មន្ត្រី​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ត្រូ​ត​ពិនិត្យ ហើយ​ក្រោយមក​ក៏​បាន​រាយ​ការ​ណ៍​​បន្ត​ទៅ​កាន់​អង្គភាពស៊ី​ម៉ាក់ ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៍​។ ពេល​នេះ ​មន្ត្រី​អង្គភាព​ស៊ី​ម៉ាក់បាន​ប្រមូល​យក​គ្រាប់B67ទាំង​០៧​គ្រាប់​នោះ ​ទៅ​កម្ទេច​ចោល​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ