ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានជនស.ម្លា.ប់មនុស្សនៅផ្លូវជាតិលេខ​៣​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៣​នាក់់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់ ​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយ​ចោទប្រកាន់​ពី​បទ​ករណី​ឃា​.​ត​.​ក​.​ម្ម​ដោយ​ចេត​នា​ជាង​១​ខែ​កន្លង​មក ​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១០…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​៣​នាក់់​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ត្រាំកក់ ​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ដោយ​ចោទប្រកាន់​ពី​បទ​ករណី​ឃា​.​ត​.​ក​.​ម្ម​ដោយ​ចេត​នា​ជាង​១​ខែ​កន្លង​មក ​រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១០ មីនា ២០២៣ វេលា​ម៉ោង​៩​ព្រឹក ។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ ​បានអោយ​កោះសន្តិភាព​ដឹង​ថា ក្រោយ​ពី​ធ្វើការ​ស្រាវ​ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នោះ ក៏​បាន​កំណត់​មុខសញា​បាន​នឹង​ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តម​សេ​នីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ ពិសេស ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង​ផង​ដែរ ។

ជនសង្ស័យ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ​ប្រាក់ វិសម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង​ទី​២-​ឈ្មោះ​គូ កក​ដ្កា ហៅ​កាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ជា​ជន​ដៃដល់​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ ទី​៣-​ឈ្មោះ​ហុ​ឹ​ម ប៊ិ​ន​នី​ហៅ​នុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ភូមិ​ពេ​ជ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ។

ចំពោះ​វត្ថុ​តាង​មាន​ម៉ូតូ​អុ​ិ​ច​សិន​ទ័​រ​១​គ្រឿង នឹង​ដុំ​ថ្ម​១​ដុំ ។ រីឯ​ជនសង្ស័យ​២​នាក់​ទៀត ដែល​កំពុង​រត់គេច​ខ្លួន​នោះ​មាន ឈ្មោះ​សេង រ៉ា​នុ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ស្រុក​សំរោង និង​ឈ្មោះ​ប្រាក់ ប្រុស​ពៅ ហៅ​ស៊ុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​វែង ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ។

លោក​វរសេនីយ៍ឯក​ឌុ​ក ធិ​យ៉ា អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាល​ថ្ងៃ​ទី ២១ ខែមករា​ឆ្នាំ ២០២៣ វេលា​ម៉ោង​០២​រំលង​អធ្រាត្រ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​៦៧.៦៨ ស្ថិត​ក្នុងភូមិ​ស្រ​ង៉ែ ឃុំ​ឧត្តម​សូ​រិ​យា មាន​ករណី​ឃា​.​ត​.​ក​.​ម្ម​មួយ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​០១​ក្រុម មាន​គ្នា​ចំនួន​០៥​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង​ម៉ាក​សង់​សេ​125.​មួយ​គ្រឿង និង​ម៉ាក អុ​ិ​ច​សុ​ិ​ន​ទ​រ័​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​គង់ ចំរើន ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិស្រ​ង៉ែ​ឃុំ ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ដែល​កំពុង​បើក​ម៉ូតូឌុប​គ្នា​ជាមួយ​ឈ្មោះ​គឺ ជា​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិស្រ​ង៉ែ ឃុំ​ឧត្តម​សូ​រិ​យា តាម​ផ្លូវជាតិ​លេខ​៣ ពី​ជើង​មក​ត្បូង​បណ្ដាល​ឲ្យ​ត្រូវ​មួយ​ដុំ​ថ្ម​ចំ​ទ្រូង​រង​របួសធ្ងន់​ដួល​ធ្លាក់​ពីលើ​ម៉ូតូ ត្រូវ​បាន​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ដូន​កែវ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់ ក្រោយ​ពី​ដឹក​ដល់​មន្ទីរពេទ្យ ។

ករណី​នេះ ក្រោយ​កើតហេតុ​សមត្ថកិច្ច​យើង​ពុំ​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ម៉ោង​១១.០០​នាទី​នា​ថ្ងៃ​ទី​២១​ខែ មក​រា ឆ្នាំ​២០២៣ ទើប​សមត្ថកិច្ច​យើង​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ ពេល​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។

នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​ជន​រង​គ្រោះ​អោយ​ស្លាប់​ពិតប្រាកដ​មែន​។

អត្ថបទសរសេរ ដោយ