ខេត្តស្ទឹងត្រែង ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចេញលិខិតលេច១៣១បស្ថ.សត ធ្វើនៅថ្ងៃទី១០មីនា ២០២៣តាមរយៈលោកអភិបាលនៃគណអភិបាលខេត្ត ស្នើឱ្យលោកម៉ី ឌីន អគ្គនាយកអង្គភាពសារព័ត៌មាន LDJ MEDIA ត្រូវធ្វើការកែតម្រូវ និងស្រាយបំភ្លឺករណីការផ្សាយព័ត៌មាននៅលើ Facebook Page ដែលមានឈ្មោះ (LDJ media) និងលើឆាណែល YouTube ដែលមានឈ្មោះ (LDJ TV) ក្រោមចំណងជើង “លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងវិនាសកម្មព្រៃឈើនៅក្នុងដែនជីវៈចម្រុះគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង”។ ដោយយោងតាម អត្ថបទផ្សាយព័ត៌មានចុះផ្សាយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ របស់អង្គភាពសារពត៌មានLDJ Media ។
![Picture]()
ដោយបានចោយធ្ងន់ធ្ងរដល់មន្ទីរបរិស្ថាន ជាពិសេសធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តយសនិងសេចក្តីថ្លៃថ្នូររបស់រដ្ខបាលខេត្ត។គ្រាផ្សាយសង្កត់ធ្ងន់លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តនិងវិនាសកម្មព្រៃឈើនៅក្នុងដែនជីវៈចម្រុះគ្រប់គ្រង ដោយមន្ទីរ បរិស្ថានខេត្តស្ទឹងត្រែង” និងបានអត្ថាធិបាយ ចោទប្រកាន់ថា ក្នុងអាណត្តិអភិបាលខេត្ត បច្ចុប្បន្ននេះ មានបទល្មើសព្រៃឈើអាណាធិបតេយ្យយ៉ាងពេញបន្ទុក ដែលពីអាណត្តិមុនៗគ្មានបទល្មើស។
![Picture]()
ក្រោយការផ្សាយព័ត៌មានមិនពិត និងមានប្រភពមិនច្បាស់លាស់ ក្នុងចេតនាញុះញ៉ុងបរិហារកេរ្ដិ៍ ប្រមាថ បំភ្លើសការពិតបង្កាច់បង្អួច ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋបាលខេត្ត ជាពិសេស មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលទទួលបន្ទុកលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងធ្វើឱ្យមានការប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់មន្ទីរបរិស្ថានខេត្ត ដែលបានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធាន ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិយ៉ាងសកម្ម ព្រមទាំង ធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថាន ដើម្បីរួមចំណែកធានាឱ្យបាន នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
![Picture]()
មន្ទីរបរិស្ថាន ក៏ដូចរដ្ឋបាលខេត្តស្ទឹងត្រែង ពិតជាមានការសោកស្តាយ ចំពោះការចុះផ្សាយបំផ្លើស ខ្វះនូវក្រមសីលធម៌វិជ្ជាជីវៈផ្នែកសារព័ត៌មាន បង្កឱ្យជនឆ្លៀតឱកាសមួយចំនួនតូច ដែលគិតតែផលប្រយោជន៍ ផ្ទាល់ខ្លួន និងមិនគោរពតាមវិធានវិជ្ជាជីវៈ និងសេចក្ដីថ្លៃថ្នូរជាអ្នកសារព័ត៌មាន។ ទង្វើបែបនេះ មិនត្រឹមតែធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមអ្នកសារព័ត៌មានទាំងមូលនោះទេ ថែមទាំងធ្វើឱ្យធ្លាក់ចុះនូវ ជំនឿទុកចិត្តរបស់ប្រជាជន និងសាធារណជន ទៅលើប្រព័ន្ធផ្សព្វផ្សាយជារួម។
![Picture]()
ក្នុងន័យនេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង សូមស្នើរ លោកអគ្គនាយក ពិនិត្យ អនុវត្តនូវចំណុចដូចខាងក្រោម៖១- លុបចោលអត្ថបទផ្សាយព័ត៌មានមិនពិតទាំងនេះ ចេញពីបណ្តាញផ្សព្វផ្សាយសង្គម ២- ចេញលិខិត និងធ្វើការកែតម្រូវនូវព័ត៌មានមិនពិតដែលបានផ្សាយកន្លងមក ៣- ចេញលិខិតសុំទោសជាសាធារណៈ ចំពោះការផ្សាយនូវខ្លឹមសារខាងលើនេះ។
![Picture]()
ក្នុងករណីដែលអង្គភាពសារព័ត៌មាន (LDJ MEDIA) មិនអនុវត្តតាមការស្នើសុំខាងលើនេះ ឱ្យបានហ្មត់ចត់រួចរាល់ក្នុងរយៈពេល ៤៨(សែសិបប្រាំបី)ម៉ោងជាកំហិត ចាប់ពីថ្ងៃជូនដំណឹងនេះ មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង សូមរក្សាសិទ្ធិ ក្នុងការចាត់វិធានការតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីជាធរមាន ។
ចែករំលែកព័តមាននេះ