ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ចំណី​សត្វ​បើក​លឿន​គេច​ពីកុងតឺន័រ​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​ ​រួច​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ចំណី​សត្វ​ពេញ​ទ្រុង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ចំណី​សត្វ​ពេញ​ទ្រុង បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជែង​រថយន្ត​និង​ម៉ូតូ​នៅ​ខាង​មុខ ប៉ុន្តែ​ជែង​អត់​ទាន់​ផុត​ផង​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ។ ​ខណៈនោះ​អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ចេញពី​រថយន្ត​កុងតឺន័រ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ឪពុក​និង​កូនស្រី​រង​របួស ហើយ​រថយន្ត​ដឹក​ជី​នោះ​ក៏​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្ដង​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​បេតុង ត្រង់​ចំណុច​មុខ​មណ្ឌល​សុខភាព​សាមគ្គី ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3525 ដឹក​ចំណី​សត្វ បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ​ខណៈនោះ​ពុំ​ដឹង​ជា​ប្រញាប់​ទៅ​ណា​ទេ ទោះបីជា​តាម​ផ្លូវ​នោះ​ចង្អៀត​មាន​អ្នក​ធ្វើ​ចរាចរ​មមារ​ញឹក​ក្ដី ក៏​នៅ​តែ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជែង​រថយន្ត​និង​ម៉ូតូ​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខជា​បន្តបន្ទាប់​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើក​នៅ​ខាង​មុខ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​។ ដោយសារ​ខ្លាច​បុក​ជាមួយ​រថយន្ត​កុងតឺន័រ អ្នកបើកបរ​រថយន្ត​ដឹក​ចំណី​សត្វ​នេះ បាន​ខំ​បើក​គេច​ចេញ រួច​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ។​បើកបរ​ដោយ​បុរស​ម្នាក់ កំពុង​ជិះ​ឌុ​ប​កូនស្រី​ចេញពី​សាលារៀន បណ្ដាល​ដួល​គាប​ជាប់​ក្រោម​រថយន្ត​អូស​ច្រើន​ម៉ែត្រ​ហើយ​រថយន្ត​ក៏​បាន​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្ដង ។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បុរស​អ្នកបើកបរ​ម៉ូតូ​រួម​និង​កូនស្រី​បាន​ខ្ទា.ត​ចេញ​ផុត​ពី​កង់​រថយន្ត​ ទើប​គ្រាន់តែ​រង​របួសធ្ងន់​មិន​ស្លា.ប់ បន្ទាប់​មក​ក្រុម​គ្រួសារ​​បញ្ជូន​ចូល​ទៅ​សង្គ្រោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​សាមគ្គី​នោះ​តែ​ម្ដង​ ។​ ដោយឡែក​អ្នកបើកបរ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ