គីម ជុងអ៊ុន ជប់លៀងឱ្យអ្នកវិទ្យាសាស្ត្រក្រោយជោគជ័យបា.ញ់សាកល្បងនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី១០ កញ្ញា ថា
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី១០ កញ្ញា ថា
ប្រទេសកូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី១០ កញ្ញា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយសរសើរបណ្តាអ្នកវិទ្យាសាស្ត្រដែលធ្វើឱ្យសម្រេចដល់ការសាកល្បងនុយក្លេអ៊ែរលើកទី៦ ប្រកបដោយជោគជ័យកាលពីសប្តាហ៍មុន ។
ប្រទេសកូរ៉េខាងត្បូងសង្ស័យពីការបាញ់សាកល្បងមីស៊ីលបាលីស្ទិករំលងទ្វីបថ្មីនាឱកាសពិធីខួបនេះកាលពីថ្ងៃទី៩ កញ្ញា ប៉ុន្តែរបបកូរ៉េខាងជើងមិនធ្វើការបង្កហេតុថ្មី ។ កាលពីថ្ងៃទី៨ កញ្ញា សហរដ្ឋអាមេរិកប្រកាសពីចេតនាឱ្យមានការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អនុម័តដំណោះស្រាយដាក់ទណ្ឌកម្មថ្មីៗប្រឆាំងក្រុងព្យុងយ៉ាងនាថ្ងៃទី១១ កញ្ញា ។
លោក គីម ជុងអ៊ុន បានរៀបចំពិធីជប់លៀងមួយសម្រាប់បណ្តាអ្នកវិទ្យាសាស្ត្រ និងអ្នកទទួលខុសត្រូវខាងយោធា និងបក្សដែលរួមចំណែកធ្វើឱ្យការសាកល្បងនុយក្លេអ៊ែរសម្រេចបានជោគជ័យ ។ បណ្តារូបភាពចេញផ្សាយដោយ KCNA បង្ហាញលោកគីម ជុងអ៊ុន ញញឹមពង្រាយក្បែរអ្នកវិទ្យាសាស្ត្រល្បីបំផុត២រូបគឺលោក RI HONG SOP ប្រមុខវិទ្យាស្ថានអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងលោក HONG SONG MU អនុប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវរបស់បក្សពលករកូរ៉េ ។ អ្នកវិទ្យាសាស្ត្រកំពូលទាំង២រូបនេះជាអ្នកដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មរបស់ អ.ស.ប សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ៕
ចែករំលែកព័តមាននេះ