ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បន្លំ​​យកទូរស័ព្ទខូច​ដូរ​យកល្អ ​របស់​អ្នក​រត់​ម៉ូតូ​កង់​បី​ ផ្អើល​​ក្បែរអធិការ​ដ្ឋាននគរ​បាល​ខណ្ឌ​ទួល​គោក​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជា​បុរស​ម្នាក់ និង​​ស្ត្រីម្នាក់​បាន​ធ្វើ​ជា​ហៅ​ម៉ូតូ​កង់​បី​ជិះ​ ពេល​មក​ដល់​

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ជា​បុរស​ម្នាក់ និង​​ស្ត្រីម្នាក់​បាន​ធ្វើ​ជា​ហៅ​ម៉ូតូ​កង់​បី​ជិះ​ ពេល​មក​ដល់​គោលដៅ​ក៏​បន្លំ​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ដៃ​អ្នក​រត់​ម៉ូតូ​កង់​បី​ ហើយ​លួច​ដូរ​ទុក​ទូរស័ព្ទ​ខូច​អោយ ​រួច​ព្យាយាម​គេចខ្លួន​បាត់​ម្នាក់​ និង​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​៩ ​ខែមីនា ​ឆ្នាំ​២០២៣ ​ត្រង់​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក តាម​បណ្ដោយ​ផ្លូវ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រីជា​ជន​សង្ស័យ ​និង​បុរស​ជា​បក្ខពួក​ម្នាក់​ទៀត​បាន​ហៅ​ម៉ូតូ​កង់​បី​គាត់​ជិះ​ចេញពី​ផ្សារ​តូច ដោយ​ឲ្យ​គាត់​ដឹក​មក​ម្តុំ​កន្លែង​កើតហេតុ​។ ​បន្ទាប់ពី​គាត់​ក៏​បាន​ដឹក​ជនសង្ស័យ​ទាំង​២នាក់​នោះ​ធ្វើ​ដំណើរ​ចេញ​មក តែ​ពេល​ដែល​ជិះ​តាម​ផ្លូវ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រាប់​ម្តង​ឲ្យ​គាត់​ដឹក​ទៅ​ពោ​តិ៍​ចិន​តុង ម្តង​ឲ្យ​គាត់​ដឹក​ទៅ​កន្លែង​កើតហេតុ​។

បុរសជាអ្នករត់ម៉ូតូកង់បី​បានបន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ក៏​បាន​សុំ​ខ្ចី​ទូរស័ព្ទ​ដៃ​របស់​គាត់​តេ ហើយ​គាត់​មិន​បាន​ចាប់អារម្មណ៍​អ្វី​ច្រើន​នោះ​ទេ​ ក៏​បាន​ព្រមអោយ​ទូរស័ព្ទ​ដៃ​ទៅ​ជនសង្ស័យ​ខ្ចី​រួច​ក៏​ធ្វើ​ដំណើរ​ទៅ​មុខជា​ធម្មតា​។ លុះដល់​ចំណុច​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ឲ្យ​គាត់​ឈប់ ហើយ​បុរស​ជា​ជនសង្ស័យ​ក៏​បាន​ឲ្យ​ទូរស័ព្ទ​ដៃ​មក​គាត់​វិញ រួច​ក៏​បាន​ចុះ​ដើរទៅ​ដោយ​មិន​ទាន់​ឲ្យ​លុយ​គាត់​នោះ​ទេ រីឯ​ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​ព្យាយាម​ដើរ​តាម​ពីក្រោយ ។

បុរសជាអ្នករត់ម៉ូតូកង់បី​បានបន្ត​ទៀត​ថា ​ខណៈ​ពេល​នោះ​ គាត់​ក៏​បាន​មើល​ទូរស័ព្ទ​ដៃ​ហាក់​ប្លែក​ខុស​ពី​ធម្មតា​ ព្រោះ​ទូរស័ព្ទ​ទូច​ជាង​សំបក​ទូរស័ព្ទ ទើប​គាត់​ដឹង​ថា​ជនសង្ស័យ​បាន​លួច​ដូរ​យក​ទូរស័ព្ទ​ដៃ​របស់​គាត់ ដោយ​ទុក​ទូរស័ព្ទ​ដៃ​ខូច​ឲ្យ​គាត់​ ក៏​បាន​ស្រែក​ឆោឡោ​រត់​ដេញ​តាម​បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជួយ​ចាប់​បាន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​។ ចំណែកឯ​បុរស​ជា​បក្ខពួក​បាន​យក​ទូរស័ព្ទ​ដៃ​របស់​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ ហើយ​បាន​នាំ​ជន​រង​គ្រោះ និង​ស្ត្រី​ជា​ជនសង្ស័យ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​នាំ​និង​រង់ចាំ​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ជា​បន្ត​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ