ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ជក់បារី​នៅ​មុខ​ផ្ទះ​ត្រូវ​ជន​ដៃដល់​កា.ប់​រយះ​ក្បាល​ដេរ​ជិត​២០​ថ្នេរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាងចម្លាក់​ឈើ​២​នាក់

រាជធានី​ភ្នំពេញ ៖ ជាងចម្លាក់​ឈើ​២​នាក់ ត្រូវ​ជន​ដៃដល់​កាប់​បែកក្បាល​ដេក​ដួល​នៅ​មុខ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពីរ​វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១០៥ ត្រង់​ចំណុច​ផ្ទះ​លេខ​៨ ស្ថិត​ក្នុង​ក្រុម​២៧ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ទី​១​មានឈ្មោះ ឈុ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងចម្លាក់​ឈើ ស្នាក់​នៅផ្ទះ​កើតហេតុ​ផ្លូវ​១០៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល របួស​ក្បាល​ដេរ​១៩​ថ្នេរ ។ ជន​រង​គ្រោះ​ទី​២​មានឈ្មោះ ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ធ្វើការ និង​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តតាកែវ របួស​ក្បាល ដេរ​១០​ថ្នេរ ។

យោង​តាម​សម្តី​ផ្ទាល់​ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន រិ​ទ្ធី បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​គាត់​ធ្វើការ​ចប់ ហើយ​បាន​បបួល​គ្នា​ទិញ​ស្រា​បៀរ​យក​មក​ផឹក​ជាមួយ​ជាង និង​ថៅកែ​ជាងចម្លាក់ មាន​គ្នីគ្នា​សរុប​៧​នាក់​ផឹក​នៅ​មុខ​ផ្ទះ​កើតហេតុ ។ លុះ​ពេល​ផឹកស៊ី​ស្រវឹង ហើយ​បាន​បែក​គ្នា​រៀងខ្លួន នៅ​សល់​តែ​រូបគេ​នៅ​អង្គុយ​ជក់បារី​នៅ​មុខ​ផ្ទះ ចំណែក​ថៅកែ​នៅ​ក្នុងផ្ទះ ខណៈ​ពេល​កំពុង​តែ​អង្គុយ​ជក់បារី​ស្រាប់តែ​លេចមុខ​ជន​បង្ក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​គុប ស៊េរី​ចាស់ មក​ដល់​បាន​ដើរ​ចូល​ទៅ​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែកក្បាល​រង​របួសធ្ងន់ ហើយ​ជន​បង្ក​ចេញ​ទៅ​បាត់​មួយសន្ទុះ បាន​ត្រឡប់​មក​វិញ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន បាន​វាយ​ទៅ​លើ​ឈ្មោះ ធឿ​ន បណ្តាល​ឲ្យ​រង​របួស​ម្នាក់​ទៀត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន រិ​ទ្ធី ទើបតែ​មក​ធ្វើការ​បាន​មួយ​ខែ​កន្លះ​តែ​ប៉ុណ្ណោះ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន ធ្វើការ​នៅ​កន្លែង​កើតហេតុ​យូរ​មក​ហើយ ក៏​ត្រូវ​ជន​ដៃដល់​វាយ និង​កាប់​រង​របួស​ដេក​ដួល​នៅ​មុខ​ផ្ទះ បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ ខាង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​អន្តរាគមន៍​សួរនាំ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ផ្លូវច្បាប់ ៕