ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឡិចស៊ីស​​បិទ​ឡូ​ហ្គោ​សារព័ត៌មាន​​ គេច​ម៉ូតូ​ ជួប​គ្រោះ​​ប្រ​ឡា.ប់​ធ្លា.ក់​ប្រឡាយ​ទឹក​ស្អុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤០០h​មួយ​គ្រឿង ដែល​គេ​អះអាង​ថា ជា​រថយន្ត របស់​អ្នក​សារ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤០០h​មួយ​គ្រឿង ដែល​គេ​អះអាង​ថា ជា​រថយន្ត របស់​អ្នក​សារព័ត៌មាន​ CTC បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ​ក៏បាន​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡា.ប់​ធ្លា.ក់​ចូល​ក្នុង​ប្រឡាយ​ទឹក ​បណ្តាល​អោយ​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០២៣ នៅ​តាម​មហាវិថី​ឈ្នះ-ឈ្នះ ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​​ភ្នំពេញ​។

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក​ឡិច​ស៊ិ​ស​400h ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A-0141 បិទ​ឡូ​ហ្គោ​សារព័ត៌មាន​CTC បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ត្រូវ​អត្តសញ្ញាណ​ឡើយ ដែល​គេ​អះអាង​ថា ជា​អ្នក​សារព័ត៌មាន ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ រថយន្ត​ខាងលើ​បើកបរ ដោយ​បុរស​ម្នាក់ បាន​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង នៅ​ពេល​ដល់​ចំណុច​កើតហេតុ ក៏បាន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ក៍បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ ក្រឡា.ប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ បណ្តាល​អោយ​អ្នកបើកបរ បា​នរក​របួសធ្ងន់​។

​តាម​ព័ត៌មាន​អោយ​ដឹង​ថា ភ្លាម​ៗ ត្រូវ​បាន​អ្នកដំណើរ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ ដោយ​ទាញ​អ្នកបើកបរ ចេញ រួច​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ​ភ្លាម​ៗ នគរបាល​មូលដ្ឋានក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​រួច ហៅ​រថយន្ត​មក​ស្ទូច​រថយន្ត​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បីទុក​ប្រគល់​អោយ​ម្ចាស់​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ