រាជធានីភ្នំពេញ ៖ យោងតាមគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣ ថ្នាក់ខេត្ត បានឱ្យដឹងថា មានកីឡាករចំនួន២០ក្រុមចូលរួមសម្រាប់ការប្រកួតលើកទី១៧នេះ។
![Picture]()
ក្រុមទាំង២០ដែលចូលរួមលើកនេះមាន ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពតអែហ្វស៊ី, ខេត្តព្រះសីហនុ, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកណ្ដាល, មន្ទីរមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម, មន្ទីរមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង, មន្ទីរមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ក្លិបបាល់ទាត់ឈើតុំខេត្តពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ, ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ, ព្រះវិហារ អែហ្វស៊ី, មន្ទីរមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគីរី និងសមាគមកីឡាខេត្តមណ្ឌលគីរី។
![Picture]()
ចំពោះរូបមន្តក្រុមទាំង២០ត្រូវបានបែងចែកចេញជា៤ពូល ក្នុង១ពូលមាន៥ក្រុមដូចជា ៖
-ពូល ក ៖ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប,
កំពតអែហ្វស៊ី, ខេត្តព្រះសីហនុ, មន្ទីរអប់រំ
យុវជន និងកីឡាខេត្តកំពង់ស្ពឺ។
-ពូល ខ ៖ ខេត្តកណ្ដាល, មន្ទីរអប់រំ
យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ
យុវជន និងកីឡាខេត្តកំពង់ឆ្នាំង, មន្ទីរអប់រំ
យុវជន និងកីឡាខេត្តត្បូងឃ្មុំ,ខេត្តស្វាយរៀង។
![Picture]()
-ពូល គ ៖ ក្លិបបាល់ទាត់ឈើតុំ ខេត្ត
ពោធិ៍សាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ា
ប៉ៃលិន, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមាន
ជ័យ។
-ពូល ឃ ៖ ក្លិបបាល់ទាត់សន្តិភាព ខេត្ត
កំពង់ធំ, ព្រះវិហារ អែហ្វស៊ី, មន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប, អធិរាជដំរីឦសាន ខេត្តរតនគិរី, សមាគមកីឡាខេត្តមណ្ឌលគិរី។
សូមរំលឹកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្ត គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី គឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះខេត្តឧត្តរមានជ័យ ១-០៕
ចែករំលែកព័តមាននេះ