ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IRMA ជា​ព្យុះសង្ឃរា​ធំ​បំផុតកំពុង​គំរាមកំហែង

6 ឆ្នាំ មុន

ក្នុង​ព្រឹត្តិ​ប័ត្រ​របស់​ខ្លួន​ផ្នែក​ឧតុនិយម​បារាំង​គូសបញ្ជាក់​ថា

ប្រទេស​បារាំង ៖ កោះ SAINT-BARTHELEMY និង​កោះ SAINT-MATIN នៃ​ប្រជុំ​កោះ ANTILLES បារាំង​នា​ថ្ងៃ​ទី​៥ កញ្ញា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​មុន​ការ​មក​ដល់​នៃ​ព្យុះសង្ឃរា IRMA ជា​ព្យុះ​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាននៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក រួច​ព្យុះ​នេះ​មក​ដល់​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ ANTILLES នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា។

ក្នុង​ព្រឹត្តិ​ប័ត្រ​របស់​ខ្លួន​ផ្នែក​ឧតុនិយម​បារាំង​គូសបញ្ជាក់​ថា IRMA ជា​ព្យុះសង្ឃរា​កម្រិត​ទី​៥ ​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​ចំណាត់ថ្នាក់​ព្យុះសង្ឃរា ហើយ​ព្យុះ​នេះ​ត្រូវ​បោកបក់​លើ​កោះ SAINT-MARTIN និង​កោះ SAINT-BARTHELEMY នា​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា ។ IRMA ជា​ព្យុះសង្ឃរា​មួយ​មាន​កម្លាំង​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​មហាសមុទ្រ​អា​ត្លង់​​ទិ​ក ។ ពេល​នេះ​ព្យុះ​នោះ​មាន​កម្លាំង​ខ្លាំង​រួច​ហើយ លើស​ព្យុះ LUIS កាលពី​ឆ្នាំ​១៩៩៥ ឬ​ព្យុះ HUGO កាលពី​ឆ្នាំ​១៩៨៩ ហើយ​ក៏​ខ្លាំង​ជាង​ព្យុះ HARVEY ដែល​វាយ​ប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​លើ​រដ្ឋ​តិច​សាស់ និង​រដ្ឋ​ល្វី​ហ្សា​ណា​អា​មេ​រិ​ក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤២​នាក់ ហើយ​បង្ក​ការ​ខូចខាត​គិត​ជា​ប្រាក់​ដល់​ជាង​១០០​ពាន់​លាន​ដុល្លារ​ទៀត​ផង ៕