ព្រំ សំណាង ទទួលបានរថយន្ត១គ្រឿងតម្លៃជិត៣ម៉ឺនដុល្លារពីការប្រកួតបីគូស្នេហ៍ក្នុងទិវាសិទ្ធិនារី ៨មីនា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទោះបីជាប់ចំណាត់ថ្នាក់លេខ២ក៏អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បាន
រាជធានីភ្នំពេញ ៖ ទោះបីជាប់ចំណាត់ថ្នាក់លេខ២ក៏អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បាន
រាជធានីភ្នំពេញ ៖ ទោះបីជាប់ចំណាត់ថ្នាក់លេខ២ក៏អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បាន
ទទួលរង្វាន់រថយន្ត MAZDA ១គ្រឿងដែលមានតម្លៃជិត៣ម៉ឺនដុល្លារដូចអ្នកជាប់ចំណាត់
ថ្នាក់លេខ១ដែរពីការចូលរួមប្រកួតបីគូស្នេហ៍ក្នុងកម្មវិធីរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមួយ
ដែលរៀបចំឡើងនៅក្នុងបរិវេណមណ្ឌលកម្សាន្តកោះពេជ្រ ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។
លោក កឹម សំអុល ដែលជាអ្នកតាកែវ និងមានទីលំនៅក្នុងបុរីឈូកវ៉ា២ បានប្រើថិរវេលា
រហូតដល់ទៅ៨ម៉ោងក្នុងការបីគូស្នេហ៍ ទម្លាក់កីឡាករជើងខ្លាំងព្រំ សំណាង ដែលជាគូប្រជែងចុងក្រោយបង្អស់ក្នុងចំណោមបេក្ខជនរហូតដល់ទៅជាង៥០០គូឲ្យធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ទទួលបានត្រឹមតែម៉ូតូYAMAHA១គ្រឿងប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការប្រកួតបានសម្រេចចិត្តភ្លាមៗប្ដូររង្វាន់ម៉ូតូទៅជារថយន្ត MAZDA ឱ្យស្មើនឹងអ្នកជាប់ចំណាត់ថ្នាក់លេខ១ ដោយយល់ឃើញថា ការចាញ់-ឈ្នះមានថិរវេលាលើសខ្វះគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ដោយផ្អែកទៅលើដៃគូព្រំ សំណាង រាងមានទម្ងន់ធ្ងន់ជាង ហើយព្រំ សំណាង ជាកីឡាករគុនខ្មែរលំដាប់ប្រទេសទៀតផងនោះ ទើបខាងក្រុមហ៊ុនសម្រេចប្រគល់រង្វាន់រថយន្តឲ្យ១គ្រឿងដូចគ្នាតែម្ដងទៅ។
គួររម្លឹកផងដែរថា កម្មវិធីប្រកួតបីគូស្នេហ៍យករង្វាន់រថយន្តខាងលើនេះ បានកំណត់លក្ខខណ្ឌដល់បេក្ខជនចូលរួមមិនឲ្យអ្នកបីរង្គើខ្លួននោះទេ បើមិនដូច្នោះទេនឹងត្រូវជ្រុះចេញពីកម្មវិធីហើយ ៕
ចែករំលែកព័តមាននេះ