ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Carragher ៖ ក្នុង​បាល់ទាត់ លុយ​មិន​អាច​ទិញ​ជោគជ័យ​បាន​ទេ ការ​បង្កើត​ក្រុម​ល្អ​ទើប​ជា​ជោគជ័យ​ពិត

2 ឆ្នាំ មុន

អន្តរជាតិ ៖ វីរបុរស​បាល់ទាត់​ក្រុម Liverpool លោក Jamie Carragher បាន​លើក​ឡើង​ថា ការ​លេង​

អន្តរជាតិ ៖ វីរបុរស​បាល់ទាត់​ក្រុម Liverpool លោក Jamie Carragher បាន​លើក​ឡើង​ថា ការ​លេង​របស់​ក្រុម Paris Saint-Germain គ្មាន​លក្ខណៈ​ជា​ក្រុម​ទាល់តែ​សោះ បើ​ទោះបីជា​សំបូរ​ទៅ​ដោយ​វត្តមាន​កីឡាករ​កំពូល​ៗ​ច្រើន​យ៉ាងណា​ក៏​ដោយ​។

ការ​លើក​ឡើង​របស់​អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool និង​តោ​កំណាច​អង់គ្លេស​រូប​នេះ កើតឡើង​បន្ទាប់​ពី​ក្រុម PSG ត្រូវ​ក្រុម Bayern Munich ទម្លាក់​ចេញពី​ក្រប​ខណ្ឌ UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជាមួយ​លទ្ធផល​សរុប​ទាំង​២​ជើង ៣-០​។ ដោយ​ជើង​ទី​២ កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមីនា នៅ​កីឡដ្ឋាន Allianz Arena ម្ចាស់ផ្ទះ Bayern ឈ្នះ​ក្នុង​លទ្ធផល ២-០​។
https://www.si.com/.image/t_share/MTk2Mzk0ODM3ODIwMzE5Njgz/bayern-psg.jpg

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ លោក Jamie Carragher ដែល​បច្ចុប្បន្ន​ជា​អ្នកវិភាគ​បាល់ទាត់​ដ៏​ល្បី​មួយ​រូប បាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង PSG ដែល​ពោរពេញ​ដោយ​កំពូល​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន​នាក់ យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ចូល​ចិត្តការ​រៀបចំ​ទាំងមូល និង​អ្វី​គ្រប់យ៉ាង​អំពី​ក្រុម​នេះ​។ នោះ​មិនមែន​ជា​ក្រុម​ទេ​។ ៥​ឆ្នាំ​ក្នុង​ចំណោម​៧​ឆ្នាំ​ចុង​ក្រោយ ពួក​គេ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​។ ពួក​គេ​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​អ្នក​ណា​ទាំងអស់​។ ពួក​គេ​មាន​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ជា​ច្រើន​។ ហើយ​នេះ​គឺជា​រឿង​ដ៏​អស្ចារ្យ ព្រោះ​បាន​បង្ហាញ​អ្នក​ពី​សារៈសំខាន់​ថា ការ​លេង​ជា​ក្រុម គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​បាល់ទាត់​»​។
https://pbs.twimg.com/media/Fquqho8WcAMAgif​?​format=jpg&name=large

បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ចុង​ក្រោយ​ថា «​យើង​ស្រឡាញ់​ក្នុង​ការ​មាន​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ក្រុម ប៉ុន្តែ​នោះ​មិនមែន​ការ​លេង​ជា​ក្រុម​នោះ​ទេ​។ ខ្ញុំ​គិត​ថា Kylian Mbappe ត្រូវ​តែ​ចាក​ចេញពី​ក្លិប​នោះ​»​។

បើ​ទោះបី​ជាមួយ​ទស្ស​វត្ស​នៃ​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក យ៉ាងណា​ក៏​ដោយ ប៉ុន្តែ PSG បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រប​ខណ្ឌ Champions League តែ​មួយ​ដង​ប៉ុណ្ណោះ អំឡុង​ពេល​រដូវ​កាល​ខ្លី (២០១៩-២០) ដែល​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ហើយ​ពួក​គេ​បាន​ត្រឹម​ខកចិត្ត​ចាញ់​ក្រុម Bayern លទ្ធផល ១-០​។

អ្នកវិភាគ​បាល់ទាត់​មើលឃើញ​ថា PSG បាន​ផ្តោតអារម្មណ៍​លើ​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ល្បី​ៗ ជា​ជាង​ការ​បង្កើត​ក្រុម​ដែល​មាន​តុល្យ​ភាពល្អ ដែល​កត្តា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ពួក​គេ​នៅ​តែ​ទទួល​រង​បរាជ័យ​សម្រាប់​ការ​ប្រកួតប្រជែង​ពានរង្វាន់​ក្រៅ​ស្រុក​៕ (​ដកស្រង់​ចេញពី Daily Mail)
ខាងក្រោម​នេះ ជា​សមាសភាព​ក្រុម​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ក្រោយ​ក្រប​ខណ្ឌ Champions League ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ