ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ជាក់ស្ដែង​នៅ​ក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី (​បឹង​ប្រា​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បឹង​ប្រា គឺជា​តំបន់​អភិរក្ស​មួយ​កន្លែង ដែល​ស្នើ​សុំ​គោលការណ៍​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​បាន​កំណត់​ដោយ​ក្រសួងកសិកម្ម ហើយ​បឹង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី ។ ប៉ុន្តែ​បឹង​មួយ​នេះ

ខេត្តកំពង់ឆ្នាំង ៖ បឹង​ប្រា គឺជា​តំបន់​អភិរក្ស​មួយ​កន្លែង ដែល​ស្នើ​សុំ​គោលការណ៍​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​បាន​កំណត់​ដោយ​ក្រសួងកសិកម្ម ហើយ​បឹង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី ។ ប៉ុន្តែ​បឹង​មួយ​នេះ បាន​ប្រែ​ក្លាយទៅជា​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​នេសាទ​យ៉ាង​អនាធិបតេយ្យ​ទៅ​វិញ គឺ​មាន​ទាំង​សម្រាស់ និង​របាំង​ស្បៃ​មុង​បិទ​ភ្ជិត​ព្រែក ដែល​មាន​លប​លូ​យ៉ាង​ធំ​មួយ​ផង​ដែរ នៅ​មិន​ឆ្ងាយ​ពី​រោង​ប្រចាំការ​របស់​សហគមន៍​នេសាទ ដែល​ការពារ​ទីនោះ​ឡើយ​។

ទោះ​យ៉ាងណា ក្រោយ​ពី​បានឃើញ​បទល្មើស​នេសាទ​យ៉ាង​អ​នា​ធិ​ប​ត្យេ​បែប​នេះ ក្រុម​អ្នក​សារព័ត៌​មានបាន​រាយការណ៍​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង ហើយ​បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៣ យោង​តាម​បទបញ្ជា​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត គេ​ឃើញ​លោក ពេជ្រ កែវ​មុ​នី្ន អភិបាលរង​ខេត្ត លោក ជា សុខ​រិ​ទ្ធ នាយករង​រដ្ឋបាល​សាលាខេត្ត និង​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត រួម​នឹង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ បាន​ចុះ​ទៅ​ដល់​តំបន់​បឹង​អភិរក្ស (​បឹង​ប្រា​) ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទាំងនោះ​តែ​ម្តង​។

លោក ជា សុខ​រិ​ទ្ធ នាយករង​រដ្ឋបាល​ខេ​ត្ក​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ គឺ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​តំបន់​អភិរក្ស (​បឹង​ប្រា​) និង​បាន​អញ្ជើញ​បងប្អូន​ប្រជា​នេសាទ​សហគមន៍​នេសាទ ព្រមទាំង​បាន​ផ្សព្វផ្សាយ អប់រំ​ដល់​ពួក​គាត់​ដែល​ជា​អ្នក ប្រព្រឹត្ត​បទល្មើស ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដូច​ជា ៖ ការ​ដាក់​របាំង​ស្បៃ​មុង​កាត់​ព្រែក នៅ​ក្នុង​បឹង​អភិរក្ស មក​ធ្វើ​កិច្ចសន្យា​ដោយ​ឲ្យ​បញ្ឈប់​សកម្មភាព​នេសាទ​ខុសច្បាប់​ចាប់ពី​ពេល​នេះ​តទៅ​។

ជាមួយ​គ្នា លោក ពេជ្រ កែវ​មុន្នី អភិបាលរង​ខេត្ត ក៏​បាន​ចុះ​ពិនិត្យ​ទៅ​លើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់ នៅ​ត្រង់​ចំណុច​ព្រែក​សំពៅ​រពាក់ ដែល​កម្លាំង​ជំនាញ​បាន​បំផ្លាញ​ចោល​រួច​ហើយ​នោះ និង​បាន​ដាក់​វិធានការ​មួយ​ចំនួន​ដល់​ប្រជា​នេសាទ និង​ប្រជា​សហគមន៍​នេសាទ ធ្វើ​យ៉ាងណា​រួម​គ្នា​ថែរក្សា អភិរក្ស ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​នេសាទ ដែល​កើត​មាននៅ​ក្នុង​តំបន់​អភិរក្ស ក៏​ដូច​ជា​នៅ​កន្លែង​ដទៃ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ