ចាប់បានហើយជនដៃដល់ជាមេខ្យល់ ផ្តាច់សង្ខារពលរដ្ឋខ្មែរក្បែរព្រំដែនក្នុងទឹកដីកម្ពុជា
- បន្ទាយមានជ័យ
ករណីប្លន់សម្លា.ប់ស្ត្រីពលករខ្មែរម្នាក់ក្បែរព្រំដែន ស្ថិតក្នុងទឹកដីកម្ពុជា ចាប់បានជនដៃដល់ម្នាក់បានហើយ គឺជា
ករណីប្លន់សម្លា.ប់ស្ត្រីពលករខ្មែរម្នាក់ក្បែរព្រំដែន ស្ថិតក្នុងទឹកដីកម្ពុជា ចាប់បានជនដៃដល់ម្នាក់បានហើយ គឺជា
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ករណីប្លន់សម្លា.ប់ស្ត្រីពលករខ្មែរម្នាក់ក្បែរព្រំដែន ស្ថិតក្នុងទឹកដីកម្ពុជា ចាប់បានជនដៃដល់ម្នាក់បានហើយ គឺជាជនជាតិថៃ ដែលជាមេខ្យល់ រស់នៅស្រុកជាប់ជាយដែន កាលពីម៉ោង៣រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ៥១ឆ្នាំ (ជាមេខ្យល់ថៃ) រស់នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវប្រទេសថៃ។
បើតាមមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃព្រឹកវិលល្ងាច បានប្រទះឃើញសាកស.ពស្ត្រីម្នាក់ ត្រូវបានសម្លា.ប់ដែលមានស្លាកស្នាមសុះមុខ នៅចំណុចព្រៃក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញបានចុះទៅពិនិត្យសាកស.ពស្ត្រីរងគ្រោះ ហើយបានស្គាល់អត្តសញ្ញាណដែលមានឈ្មោះ ស្វៃ សុភក្ត្រា អាយុ៣៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសឹង្ហចង្ហា ស្រុកអូរជ្រៅ ដែលត្រូវជនសង្ស័យប្លន់សម្លា.ប់យកលុយនៅពេលត្រឡប់មកពីធ្វើការសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ក្រោយការពិនិត្យស្រាវជ្រាវមុខសញ្ញា ដោយសហការជាមួយកម្លាំងភាគីថៃជាប់ព្រំដែន ក៏បានឃាត់ជនសង្ស័យជនជាតិថៃដែលជាជនដៃដល់ប្លន់សម្លា.ប់ជនរងគ្រោះ ហើយត្រូវបានកម្លាំងភាគីថៃឃាត់ខ្លួននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
គួររំលឹកថា ៖ ប្រទះឃើញស្ត្រីម្នាក់ស្លា.ប់នៅក្នុងព្រៃចម្ការមីនព្រំដែន ក្រោយបែកពីកូនប្រុសនៅចំណុចផ្សាររុងក្លឿ ៕
ចែករំលែកព័តមាននេះ