ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ក្មេង​ៗ​ស្រស់​ស្អាត​សាច់​សខ្ចី កន្លែង​ម៉ាស្សា​កោស​ជប់​បង្កប់​សេវា​បម្រើ​ផ្លូវភេទ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​《​ពន្លឺ​ពេជ្រ​១៦៨》​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​ល័យ​ប្រឆាំង​បទល្មើស​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ក្រោម​ការ​សម្របសម្រួល​ពី លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ។

ដែល​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នោះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា ទីតាំង​មួយ​នេះ​ល្មើសច្បាប់ ដោយ​មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​នៅ​ក្នុង​នោះ ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​មួយ​នេះ មាន​ថៅកែ​ឈ្មោះ ញ៉ែ​ត ស្រី​ម៉ុម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ហើយ​ការ​ដាក់​ស្លាក​ម៉ាស្សា​កោស​ជប់ គ្រាន់តែ​ជា​ការ​បន្លំ​បំភ័ន្ត​ភ្នែក​មហាជន អាជ្ញាធរ និង​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ តែ​ធាតុ​ពិត ទិស​ដៅ​សំខាន់​របស់​ពួក​គេ គឺ​ការ​បម្រើ​ផ្លូវភេទ​ទៅ​វិញ​ទេ ដែល​បង្កប់​ជ្រក​ក្រោម​ស្លាក ម៉ាស្សា​កោស​ជប់ នោះ​យ៉ាង​រលូន ហើយ​មួយ​ថ្ងៃ​ៗ មាន​បុរស​ៗ ដែល​ស្វែងរក​សេវា​នេះ បាន​ចូល​ទៅ​កាន់​ទីនោះ សប្បាយ​ជាមួយ​នាង​ៗ​វ័យក្មេង​រូប​ស្រស់​ស្អាត​ជា​បន្តបន្ទាប់ ។

ប៉ុន្តែ​ទោះជា​បែប​ណា មិន​អាច​លាក់បាំង​បាន​ទេ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ ទើប​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើការ​បង្ក្រាប​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ​រួម​មាន​ស្ត្រី ឈ្មោះ ញ៉ែ​ត ស្រី​ម៉ុម ដែល ជា​ថៅកែ​ហាង​ខាងលើ និង​៦​នាក់​ទៀត គឺជា​ស្រី​បម្រើសេវា និង​បាន​រក​ឃើញ​ស្រោមអនាម័យ​ប្រើប្រាស់​រួច​ជា​ច្រើន រួម​ទាំង​ស្រោម​មិន​ទាន់​ប្រើ​មួយ​ចំនួន​ទៀត​ផង ។ ដែល​ជា​ភស្ដុ​តាង និង​បាន​បញ្ជាក់​ថា ទីតាំង​មួយ​នេះ ពិតជា​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ​យ៉ាង​ច្បាស់ ដែល​មិន​អាច​ប្រកែក​បាន​ឡើយ ។

ដោយឡែក ស្ត្រី​វ័យក្មេង​ដែល​ជានា​រី​បម្រើសេវា​ផ្លូវភេទ​ទាំង​៦​នាក់​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ពួក​នាង​ៗ​ទាំងនោះ មាន​អាយុ​ប៉ុន្មាន​ឆ្នាំ តើ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ជា​អនីតិជន​ប៉ុន្មាន​នាក់ និង​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ប៉ុន្មាន​នាក់​នៅឡើយ​ដែរ ។ តែបើ​តាម​មើល​ជាក់ស្ដែង ពួក​នាង​សុទ្ធតែ​មាន​វ័យក្មេង ។

ប្រភព​ខាងលើ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដើម្បី​សណ្ដាប់ធ្នាប់​សង្គម និង​ការពារ​ការ​ជួញដូរ​មនុស្ស ទប់ស្កាត់​ការ​ជួញដូរ​អនីតិជន កម្លាំង​នគរបាល​ការិយាល័យ​ខាងលើ បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ តាម​បែប​ភ្លៀងរលឹម ប៉ុន្តែ​ទោះបីជា​ខិតខំ​យ៉ាងណា ក៏​នៅ​តែ​មាន មិន​ចេះ​អស់​ឡើយ ។ ដោយឡែក ពេល​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​《​ពន្លឺ​ពេជ្រ​១៦៨》​នេះ​ទៀត ក្រោយ​រក​ឃើញ​បទល្មើស​ជាក់ស្ដែង ហើយ​ថៅកែ​ហាង រួម​និង​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ និង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕