ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ផ្ទួនៗ​! ទើប​ធ្វើបុណ្យ​ឪពុក​បាន​៧​ថ្ងៃ ម្តាយ​ក៏​ទៅ​តាម​ឪពុក បន្សល់​ទុក​កូន​ៗ​ពិការ​គួរ​ឱ្យ​អនិច្ចា

1 ឆ្នាំ មុន
  • កំពង់ចាម

ព្រហ្ម​លិខិត​ម្ដេច​មិន​មេត្តា ដោយ​ប្រ​.​ហារ​ឪពុក​ម្ដាយ​ស្លា​.​ប់​ចោល​បន្សល់​ទុក​កូនប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​២​នាក់​ដែល​មាន​សតិ​មិន​គ្រប់ ដៃជើង​ខ្វេ​ង​ខ្វង់ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​។ ហេតុការណ៍​ដ៏​កម្រ​មួយ​នេះ បាន​កើតឡើង​នៅ

ខេត្ត​ត្បូងឃ្មុំ ៖ ព្រហ្ម​លិខិត​ម្ដេច​មិន​មេត្តា ដោយ​ប្រ​.​ហារ​ឪពុក​ម្ដាយ​ស្លា​.​ប់​ចោល​បន្សល់​ទុក​កូនប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​២​នាក់​ដែល​មាន​សតិ​មិន​គ្រប់ ដៃជើង​ខ្វេ​ង​ខ្វង់ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​។ ហេតុការណ៍​ដ៏​កម្រ​មួយ​នេះ បាន​កើតឡើង​នៅ​ភូមិ​ក្តុល​ក្រោម ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ភូមិ​ផង​របង​ជាមួយ មានការ​សោកស្ដាយ មិន​គួរ​ណា​កើតរឿង​បែប​នេះ​ទាល់តែ​សោះ​។

បើ​តាម​លោក ផ្ន​ក តុលា នាយ​ប៉ុស្តិ៍​ទ្រា បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​នា​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៣​នេះ​ថា គ្រួសារ​ដ៏​កម្សត់​ដែល​ឪពុក​ម្ដាយ​ស្លា​.​ប់​ចោល ក្នុង​នោះ​រួម​មាន លោកតា​មានឈ្មោះ គិត ហ៊ា អាយុ​៧៨​ឆ្នាំ កើត​ជំងឺ​លើស​ឈា​.​ម​បាន​ស្លា​.​ប់​តាំងពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។ បន្ទាប់​មក​ប្រពន្ធ​ឈ្មោះ ម៉េ​ង តេ​ង​វ័ន អាយុ​៧០​ឆ្នាំ រួម​ទាំង​កូនប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​មានកូន​ប្រុស​ស្រី​២​នាក់​ដែល​មាន​សតិ​មិន​គ្រប់ បាន​រៀបចំ​ធ្វើបុណ្យ​ស​.​ព​តាម​ប្រពៃណី​៧​ថ្ងៃ​ជូន​ដល់​លោក​ប្ដី ក៏​ដូច​ជា​ឪពុក​របស់​ពួក​គេ​ទាំង​២​នាក់​ផង​ដែរ​។

លោកនាយ​ប៉ុស្តិ៍​ទ្រា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ក្រុម​គ្រួ​សារបាន​រៀបចំ​បុណ្យ​៧​ថ្ងៃ​ឱ្យ​ឪពុក​រួចរាល់ ក៏​ស្រាប់តែ​ព្រហ្ម​លិខិត​ឥត​មេត្តា បាន​មក​ផ្ដាច់​សង្ខារ​ជីវិត​ម្ដាយ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បានកូន​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​នោះ​២​នាក់​ដែល​មាន​បញ្ញា​មិន​គ្រប់ បាន​រៀបចំ​ធ្វើបុណ្យ​ស​.​ព​បន្ត​តាម​ប្រពៃណី នេះ​គឺ​ពិតជា​ទុក្ខ​ត្រួត​លើ​ទុក្ខ​មែន​។

លោកនាយ​ប៉ុស្តិ៍​បាន​រំលឹក​ថា កាលពី​ពេល​ដែល​កូនប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​កើត​ចេញពី​ផ្ទៃ​ម្ដា​យមក ពួក​គេ​មាន​សតិបញ្ញា​ធម្មតា​ដូច​គេ​ដូច​ឯង​នៅ​ក្នុងភូមិ​ដែរ តែ​ក្រោយមក ក៏​មាន​ជំងឺ​ទាំង​២​នាក់ ហើយ​បែរ​ទៅ​ជា​មាន​សភាព​ខ្វេ​ង​ខ្វង់ ដៃជើង​ទាំង​២​នាក់​តែ​ម្តង ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​។ តែ​ពួក​គេ​អាច​ដាំបាយ​ទទួលទាន​បាន ហើយ​ភាគច្រើន​គឺ​បាន​បងប្អូន និង​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ជួយ​ទំនុកបម្រុង​ផង​ដែរ​។ ករណី​បែប​នេះ គឺ​ចាប់តាំងពី​ពេល​ដែល​រូប​លោក​មក​កាន់​តំណែង​ជា​នាយ​ប៉ុស្តិ៍ ពុំដែល​ជួប​ប្រទះ​នោះ​ទេ​។ ជាមួយ​គ្នា​នោះ រូប​លោក ក៏​ដូច​ជា​អធិការ​នគរបាល​ស្រុក ក៏​បាន​រៀបចំ​បច្ច័យ​ទៅ​ចូល​បុណ្យ​ស​.​ព​ដល់​គ្រួសារ​ដ៏​កម្សត់​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា លោកតា និង​ប្រពន្ធ​ដែល​ស្លា​.​ប់​ចោល​កូន​២​នាក់ ពួក​គាត់​គឺជា​កសិករ​មាន​ដី​ដាំ​ដុះ​បន្លែបង្ការ​នៅ​ក្រោយ​ផ្ទះ​ដូច​គ្រួសារ​ផ្សេង​ទៀត​ដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ក្រោយ​ពី​មរណភាព​ឪពុក​ម្ដាយ​បន្សល់​ទុក​នៅ​កូន​ចំនួន​៤​នាក់ ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ ហ៊ា ហួរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទី​២- ឈ្មោះ ហ៊ា ផាត​ការ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ (​ពិការ​) ៣-​ឈ្មោះ ហ៊ា ធា​វី ភេទ​ប្រុស អាយុ​អាយុ​៤៣​ឆ្នាំ (​ពិការ​) និង​៤- ឈ្មោះ ហ៊ា វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។

លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​ពិតជា​មាន​អារម្មណ៍​អាណិតអាសូរ​ដល់​ក្រុម​គ្រួសារ​ខាងលើ ដែល​បាត់បង់​ឪពុក​ម្ដាយ​ជាទី​ស្រឡាញ់ និង​បាន​បន្សល់​ទុក​នៅ​កូនប្រុស​ស្រី​២​នាក់​ដែល​មាន​បញ្ញា​មិន​គ្រប់លក្ខណៈ​។ ជាមួយ​នោះ សាខា​កាក​បាត​ក្រហម​ស្រុក ក៏​បាន​រៀបចំ​អំណោយ ដើម្បី​យក​ទៅ​ជូន​ដល់​ក្រុម​គ្រួសារ​នោះ និង​សូម​សម្ដែង​ចូលរួម​នៅ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ