ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះវាយប្រហារ​រដ្ឋ​ល្វី​ហ្សា​ណា​ ក្រោយ​បង្ក​ទឹកជំនន់​ធ្ងន់ធ្ងរ​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ HARVEY កាលពី​ថ្ងៃ​ទី​៣០ សីហា វាយប្រហារ​ដល់​

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ HARVEY កាលពី​ថ្ងៃ​ទី​៣០ សីហា វាយប្រហារ​ដល់​រដ្ឋ​ល្វី​ហ្សា​ណា ក្រោយ​ពី​បង្ក​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ព្រោះតែ​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​មួយ​ផ្នែក​នៃ​រដ្ឋ​តិច​សាស់​ជិតខាង ។

នៅ​រដ្ឋ​តិច​សាស់​មនុស្ស​ជា​ច្រើន​សិប​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ ចំណែក​បណ្តា​ទីតាំង​ប្រេងកាត​នៅ​តំបន់​ក្រុង​ហ៊ូ​ស្តុ​ន​ជា​កន្លែង​ផលិតកម្ម​ប្រេង​សំខាន់​របស់​សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​មានការ​រាំងស្ទះ​មួយ​ផ្នែក ។

ព្យុះ HARVEY បោកបក់​ឆ្ពោះ​មក​កាន់​រដ្ឋ​ល្វី​ហ្សា​ណា ក្រោយ​វាយប្រហារ​នា​យប់​ថ្ងៃ​ទី​២៥ សីហា លើ​រដ្ឋ​តិច​សាស់ ជា​ព្យុះសង្ឃរា​ខ្លាំង​ប្រភេទ​ទី​៤​នៅ​ជិត CORPUS CHRISTI ចម្ងាយ​ប្រមាណ​ជា​៣៥០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ហ៊ូ​ស្តុ​ន ។ នៅ​រដ្ឋ​តិច​សាស់​ព្យុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់ ហើយ​បង្ខំ​ឱ្យ​មនុស្ស​ជាង​៣២.០០០​នាក់ ត្រូវ​ជម្លៀស​ចេញ​មក​កាន់​ជម្រក​បណ្តោះអាសន្ន​នានា ។ ព្យុះ​នេះ​អាច​បង្ក​គ្រោះ​មហន្តរាយ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អា​េ​ម​រិ​ក ជាមួយ​ការ​ខូចខាត​ជា​ច្រើន​សិប​ពាន់​លាន​ដុល្លារ ។ ព្យុះ​នេះ​នា​ថ្ងៃ​ទី​៣០ សីហា បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​លាតសន្ធឹង​ពី​ទីក្រុង PORT ARTHUR រដ្ឋ​តិច​សាស់​ទៅ​ក្រុង LAKE CHARLES រដ្ឋ​ល្វី​ហ្សា​ណា ។ រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​ជាងគេ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​នៅ PORT ARTHUR ត្រូវ​បិទ​មក​ពី​ទឹកជំនន់​លិច​ដែល​ញ៉ាំង​ឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ខ្ពស់​ក្នុង​ប្រទេស៕