ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ទីតាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទីតាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ទាន់​ដឹង​ថា តើ​ផ្ដើម​ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ? ហើយ​ក៏​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​អ្នក​ភូមិ​នោះ​ដែរ ព្រោះថា​ទីតាំង​នេះ គឺ​ស្ថិត​នៅ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​ពុំ​ទាន់​ដឹង​ថា តើ​ផ្ដើម​ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ? ហើយ​ក៏​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​អ្នក​ភូមិ​នោះ​ដែរ ព្រោះថា​ទីតាំង​នេះ គឺ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ក្រោយ​ពេល​កើតហេតុ​ភ្លាម ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​អន្តរាគមន៍​ជា​ច្រើន​គ្រឿង​ធ្វើការ​ផ្លាស់​ប្ដូរ​គ្នា​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ទីតាំង​មួយ​នេះ មាន​ស្តុក​អេ​ត​ចាយ​ច្រើន​ប្រភេទ​រាប់​សិប​តោន ជា​ពិសេស​ក្រដាសកាតុង និង​គ្រឿង​ជ័រ​ជាដើម ដែល​ដាក់​គរ​លើ​គ្នា​ហើយ​សុទ្ធតែ​ជា​របស់​ងាយ​នឹង​រង​ការ​ឆាបឆេះ​ខ្លាំង​ណាស់​។ ដោយឡែក​នៅ​ពេល​កើតហេតុ ពុំ​ដឹង​ថា តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ? ស្រាប់តែ​មាន​ផ្សែងហុយ ហើយនឹង​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ឆាប់រហ័ស​តែ​ម្ដង​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​មួយ​នេះ ពុំ​អាច​ពន្លត់ភ្លើង​ឈ្នះ​ឡើយ ហើយ​ត្រឹមតែ​មួយសន្ទុះ​ប៉ុណ្ណោះ ភ្លើង​បាន​ឆេះ​រាលដាល​ពេញទី​តាំង​ទាំងមូល​យ៉ាង​ពេញបន្ទុក​តែ​ម្ដង​។ បន្ទាប់​មក ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​សង្កាត់ ដើម្បី​សុំ​ឲ្យ​ជួយ​ផ្ដល់​ដំណឹង​ទៅ​កាន់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ទោះជា​បែប​ណា ពួក​គាត់​ពុំ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទះសម្បែង​របស់​ពួក​គាត់​ឡើយ ព្រោះ​ទីតាំង​មួយ​នេះ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គាត់​។

នគរបាល​បាន​និយាយ​ថា អេ​ត​ចាយ​នេះ ត្រូវ​បាន​ម្ចាស់​ប្រមូល​ទិញ​ពី​តំបន់​នានា រួច​យក​មក​ស្តុក​ទុក​នៅ​ក្នុង​ទីតាំង​នោះ ប៉ុន្តែ​ពុំ​មាន​ធ្វើ​ជា​អគារ​ឃ្លាំង​ដែល​មាន​ដំបូល ឬ​ជញ្ជាំង​បិទ​បាំង​ជុំ​ជិត​នោះ​ទេ គឺ​ស្តុក​ទុក​នៅ​កណ្ដាលវាល​តែ​ម្ដង​។​ដោយសារ​តែ​ភាគច្រើន​លើសលប់​សុទ្ធតែ​ជា​របស់​ងាយ​នឹង​ឆាបឆេះ​នោះ ទើប​ភ្លើង​ឆេះ​លឿន ហើយ​ទោះជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​ដល់​បាញ់​ទឹក​ពន្លត់​យ៉ាងណា​ក៏​ដោយ ក៏​មិន​រលត់​ឡើយ​។ ដោយ​មាន​អេ​ត​ចាយ​រាប់​សិប​តោន រួម​ជាមួយ​ទូ​កុងតឺន័រ​មួយ​ផង​ដែរ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង ប៉ុន្តែ​ជា​សំណាង​ដែរ ដែល​គ្មាន​ផ្ទះសម្បែង​អ្នក​ភូមិ​នៅ​ក្បែរ​នោះ ទើប​គ្មាន​គ្រោះ​មហន្តរាយ​ធំធេង​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ