រាជធានីភ្នំពេញ ៖ ទីបំផុត ក្រសួងសុខាភិបាលបានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីមានករណីស្ត្រីម្នាក់បានស្លា.ប់ភ្លាមៗក្រោយវះកាត់ដើមទ្រូង។ នេះបើយោងតាមក្រសួងសុខាភិបាលបានប្រកាសនាថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣នេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្សខាងលើនេះដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួលខុសត្រូវ ដោយសារតែបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលបណ្ដាលឱ្យមនុស្សស្លា.ប់។
ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជា ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី។

សូមរំលឹក ៖ មានករណីស្ត្រីម្នាក់វ័យ៤១ឆ្នាំ បានស្លា.ប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីវះកាត់កែដើមទ្រូងដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ73B តាមបណ្តោយផ្លូវលេខ70 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ស្ត្រីវ័យជាង៤១ឆ្នាំម្នាក់បានមកទទួលសេវាកម្មកែដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 ប៉ុន្តែដោយសង្ស័យថា ក្រុមគ្រូពេទ្យដែលជាអ្នកកែសម្ផស្សគ្មានបច្ចេកទេសត្រឹមត្រូវទើបបណ្តាលអោយស្លា.ប់បាត់បង់អាយុជីវិតភ្លាមៗតែម្តង ។

សមត្ថកិច្ច រួមទាំងអាជ្ញាធរ បានមកដល់ទីតាំងកែសម្ផស្សខាងដើម្បីធ្វើការពិនិត្យស.ព ស្ត្រីរងគ្រោះ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕
ចែករំលែកព័តមាននេះ