ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​​​​អ្នកចាត់ចែងទូទៅក្នុង​សាលាបឋម​សិក្សាទួល​​គោក ផ្អើល​ទាំង​​ព្រឹក​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជាអ្នកចាត់ការទូទៅ​ ក្នុង​សាលាបឋមសិក្សា​ទួលគោក

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ​បុរសម្នាក់​ជាអ្នកចាត់ការទូទៅ​ ក្នុង​សាលាបឋមសិក្សា​ទួលគោក ដែលគ្រប់​គ្នា​ហៅ​គាត់ថា (លោកនាយក) ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​​នៅ​មុខទ្វារ​​ ដោយ​កំពុង​ត្រូវ​​សង្ស័យ​ថា ជា​ករណី​ប្លន់​សម្លាប់​យក​​ម៉ូតូ ​បង្ក​​​ភ្ញាក់ផ្អើល​​ក្រោយ​​សន្តិសុខ​មក​ទ្វារ​សាលា កាលពី​វេលា​​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នេះ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

សេចក្តីរាយ​​ការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆ​ន ណុ​ប អាយុ​៥២​ឆ្នាំ ​មាន​ស្រុក​​​​ណើត​នៅ​ភូមិ​ចេក ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​និង​កំពុង​ស្នាក់​នៅ​ក្នុង​សាលា​កើតហេតុ ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​នគរបាល​ថា កាលពី​យប់ ​ប្តី​គាត់ (​ជន​រង​គ្រោះ​) បានជិះម៉ូតូ​​ចេញ​ទៅ​​ហូប​​អាហារ​ខាងក្រៅ​ ជាមួយ​មិត្តភក្តិ ហើយ​​​សង្ស័យ​ថា​​ ពេល​គាត់​ជិះ​ត្រឡប់​វិញ​​​ដល់​មុខ​ផ្ទះ​​វិញ ក៏​​ត្រូវ​​ជនសង្ស័យ​​មក​វាយ​សម្លាប់​គាត់​ ។ ប្រពន្ធ​បន្តទៀត​​ថា ប្តី​គាត់​បាន​បាត់​​ម៉ូតូ​១គ្រឿង​ (ដែល​គាត់​ជិះ​) ម៉ាក​ហុងដា​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ FP-4752, ទូរស័ព្ទ​ដៃ​១​គ្រឿង និង​កាបូប​លុយ​ ។ បច្ចុប្បន្ន សម​ត្កិ​ច្ច​កំពុង​ធ្វើ​កោសល្យវិច័យ និង​ពិនិត្យ​លើ​សាកសព​ជន​រង​គ្រោះ​បន្ត ។