ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ខ្ពស់កប់ពពក​កំពុង​សាងសង់​មួយ​នៅ​ហុងកុង

1 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​មីនា​ថា ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់

ក្រុង​ហុងកុង ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​មីនា​ថា ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល អគារ​ខ្ពស់កប់ពពក​កំពុង​សាងសង់​មួយ​នៅ​ក្រុង​ហុងកុង​។

បណ្ដា​រូបភាព​នៃ​អគ្គិភ័យ​នោះ​ត្រូវ​បាន​ផ្សាយ​យ៉ាងច្រើន​តាម​បណ្ដាញ​សង្គម​។ ប៉ុន្តែ​អាជ្ញាធរ​អះអាង​នា​ថ្ងៃ​ទី​៣​មីនា​នោះ​ថា ភ្លើង​ពេល​នេះ​ត្រូវ​បាន​ពន្លត់​មួយ​ផ្នែក​ធំ​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក បន្ទាប់​ពី​ចាប់​ឆេះ​៩​ម៉ោង​មុន​នេះ​មក​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា ជញ្ជាំង​បេតុង​នៃ​អគារ​នោះ​មាន​ផ្សែង​រោល​ខ្មៅ ហើយ​អណ្ដាតភ្លើង​នៅ​ឃើញ​នៅឡើយ​នា​ពេល​ព្រឹក​។ ចំណែក​បុគ្គលិក​សាលាក្រុង​នាំ​គ្នា​ប្រមូល​បំណែក​នានា​ចេញពី​ផ្លូវថ្នល់​។

ប៉ូលិស​បាន​អះអាង​ប្រាប់​AFP​ថា ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ឡើយ​។​អគារ​រង​ការ​ឆាបឆេះ​នោះ​ស្ថិត​ក្នុង​ស​ង្គា​ត់​TSIM SHA TSUI ជា​សង្កាត់​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ស្ថិត​នៅ​ទល់មុខ​សមុទ្រ​។ ភ្លើង​ចាប់​ឆាបឆេះ​នា​វេលា​ម៉ោង​២៣​និង​១១​នាទី​យប់​ថ្ងៃ​ទី​២​មីនា ដើមដំបូង​ចេញពី​ជាន់​ខាងលើ​បំផុត​នៃ​អគារ​ដែល​មាន​កម្ពស់​៤២​ជាន់​នោះ​។ មួយ​ម៉ោង​ក្រោយមក​ភ្លើង​បាន​ឆេះ​រាលដាល ពាសពេញ​អគារ​កំពុង​សាងសង់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ